អាថ៌កំបាំងនៃទំនិញ នៅលើនាវា ដែលបានលិចកាលពី៨០០ឆ្នាំមុនអា ចត្រូវបានដោះស្រាយ បន្ទាប់ពីអ្នកបុរាណវិទូ បានរិះគន់ មាតិការបស់វា ជាមួយនឹងកាំភ្លើងកាំរស្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកវិទ្យាសាស្ដ្រ នៅសហរដ្ឋអាមេរិក បានប្រើឧបករណ៍ចាប់សញ្ញា ហ្វ្រេសសសៃស័រកាំរស្មី X ដែលអាចយកតាមខ្លួនបាន នៅលើចានសេរ៉ាមិច ពីកម្ទេចកម្ទី ដើម្បីកំណត់កន្លែង ដែលពួកគេបានមក។
ដោយគ្មានកំណត់ត្រា កត់ត្រានៅលើកប៉ាល់ ដែលបានលិច នៅនាយឆ្នេរឥណ្ឌូនេស៊ីនោះ ព័ត៌មានតិចតួចត្រូវបានគេដឹង អំពីកន្លែងដែលវា បានមកពីឬបានទៅ។
ជាមួយនឹងឧបករណ៍ថ្មីរបស់ពួកគេ ពួកអ្នកវិទ្យាសាស្ត្រ មកពីសារមន្ទីរ Field in Chicago បានចង្អុលបង្ហាញ កាន់តែច្បាស់ ពីទីកន្លែងដែលសេរ៉ាមិច ត្រូវបានផលិត នៅភាគអាគ្នេយ៍ប្រទេសចិន។ ពួកអ្នកវិទ្យាសាស្ត្រដឹងថា សេរ៉ាមិចនេះ ស្ថិតនៅចម្ងាយ ៣,២០០គីឡូម៉ែត្រ ពីកន្លែងដែលកប៉ាល់លិច គឺចម្ងាយប្រហែលពីញូវយ៉ក ទៅឡាសវេហ្គាស។
លោក Wenpeng Xu អ្នកនិពន្ធនាំមុខ នៃការសិក្សានៅសាកលវិទ្យាល័យ Illinois ក្នុងទីក្រុងឈីកាហ្គោបានថ្លែងថា វាជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលយើងអាចកំណត់ទីតាំង ផលិតកម្មសម្ភារពីកប៉ាល់លិចនាវាអាយុ ៨០០ឆ្នាំ។ ជាប្រពៃណីវត្ថុបុរាណ ខាងបុរាណវត្ថុ នឹងត្រូវបានដាក់តាមរយៈម៉ាស៊ីនកាំរស្មី X ដើម្បីកំណត់ការតុបតែង មុខរបស់ពួកគេ៕
