ប្រុងប្រយ័ត្នការបោកបញ្ជោត Romance Scams ធ្វើឲ្យមានការខាតបង់ប្រាក់

0
Girl have been online deception

១.ព័ត៌មានទូទៅ

ថ្ងៃ Valentine’s Day ដែលត្រូវបានគេស្គាល់ថាជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ក្នុងថ្ងៃបុណ្យនេះមនុស្សមួយចំនួនប្រហែលបានចំណាយលុយជាច្រើនក្នុងការទិញផ្កា សូកូឡា ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ការចំណាយទាំងនេះអាចចាត់ទុកថាច្រើន ប៉ុន្តែប្រសិនបើជាអ្នកចំណាយលុយដោយសារ ការចាញ់បោកទៅលើ romance scam នោះអ្នកនិងត្រូវខាតបង់ថវិកាទទេ។ កាលពីឆ្នាំមុនមានរបាយការណ៍មួយបង្ហាញថា មានការបាត់បង់ទឹកប្រាក់រហូតដល់ប្រមាណ ១៤៣លានដុល្លាអាមេរិក ដោយសារ romance scams នេះ ដែលនេះជាចំនួនទឹកប្រាក់ដែលបានបាត់បង់ដ៏ច្រើន បើធៀបទៅនិងការបោកប្រាស់ដទៃទៀត​ដែលបាន​រាយការណ៍ទៅកាន់ (Federal Trade Commission | FTC)។ បើយោងទៅតាមទិន្នន័យថ្មីៗរបស់ FTC បានរាយការណ៍ថា romance scams នេះគឺកំពុងតែ​បានកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

២.តើអ្វីទៅជា romance scams?

Romance scams នេះមិនមែនមានន័យថា ជាមនុស្សដែលអ្នកស្គាល់ និងស្រឡាញ់រាប់អានបោកប្រាស់អ្នកនោះទេ វាសំដៅទៅលើមនុស្សដែលអ្នកបានស្គាល់​តាមរយៈអនឡាញ (ឧ. ស្គាល់គ្នាតាមរយៈបណ្តាញសង្គម តែមិនដែលជួបមុខគ្នា) ព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នក បន្ទាប់មកពួកគេសុំលុយ ឬខ្ចីលុយ​ពីអ្នក។ ជាធម្មតាពួកគេទាមទារឲ្យអ្នកផ្ញើរលុយទៅពួកគេតាមរយៈភ្នាក់ងារផ្ញើរលុយ ឬ gift card ជាដើម គេអាចកុហកអ្នកដោយយកលេសថា​ត្រូវការលុយជាបន្ទាន់​សម្រាប់ព្យាបាលជម្ងឺ ឬត្រូវការលុយដើម្បីមកជួបអ្នកជាដើម។

៣.តើអ្នកណាជា Romance scammers

ជាអ្នកដែលបោកប្រាស់ ឬបោកបញ្ឆោតនរណាម្នាក់តាមរយៈ Romance Scam អាចនិយាយថាជាដំបូងគេព្យាយាមចែចង់អ្នកតាមរយៈកម្មវិធីស្វែងរកគូរ និងបណ្ដាញ​ទំនាក់ទំនងសង្គមផ្សេងៗ ពួកគេប្រើប្រាស់រូបស្អាតៗដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ឬពួកគេអាចលួចយកអត្តសញ្ញាណរបស់នរណាម្នាក់​ដើម្បីបោកបញ្ឆោតអ្នក បន្ទាប់មកគេព្យាយាមធ្វើដូចជាចាប់អារម្មណ៍លើអ្នកពិតប្រាកដ រហូតធ្វើឲ្យអ្នកទុកចិត្តលើពួកគេទាំងស្រុង។

យោងតាមរបាយការណ៍ឆ្នាំមុនរបស់​ FTC បង្ហាញថាការខាតបង់ជាមធ្យមរបស់មនុស្សម្នាក់ៗទៅលើ romance scams គឺមានចំនួនប្រមាណ ២៦០០ ដុល្លាអាមេរិច។

៤.របៀបការពារខ្លួនពី romance scams

  • សូមកុំផ្ញើរលុយ ឬកាដូរផ្សេងៗទៅឲ្យនរណាម្នាក់ដែលអ្នកមិនដែលបានជួបផ្ទាល់ខាងក្រៅ​ (ឧ.បណ្តាញសង្គម ឬប្រព័ន្ធទំនាក់ទំនងសម្ព័នភាពអនឡាញផ្សេងៗ។
  • សួរសំណួរមួយចំនួនទៅកាន់ពួកគេ ហើយរង់ចាំសង្កេតមើលតើមានចំណុចគួរឲ្យសង្ស័យឬទេ។ ពិនិត្យមើលរូបថតរបស់ពួកគេដោយប្រើកម្មវិធីស្វែងរក (search engine’s) ដោយជ្រើសយកកម្មវិធី ស្វែងរកដោយរូបថត “search by image”។ ប្រសិនបើរូបថតបានបង្ហាញឡើងជាមួយឈ្មោះផ្សេងនោះ មានន័យថាមានចំនុចគួរឲ្យសង្ស័យ។
  • សាកល្បងនិយាយជាមួយនរណាម្នាក់អំពីទំនាក់ទំនងរបស់អ្នក ហើយសង្កេតមើលតើមិត្តភក្ដិ ឬក្រុមគ្រួសាររបស់អ្នកមានប្រត្តិកម្មយ៉ាងណា។
  • ប្រសិនបើអ្នកមានការសង្ស័យថាវាជា romance scams នោះ សូមបញ្ឈប់ទំនាក់ទំនងជាមួយពួកគេជាបន្ទាន់។ បន្ទាប់មកសូមធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចដែលពាក់ព័ន្ធ ដោយបង្ហាញពីវេបសាយ ឬកម្មវិធីដែលធ្វើឲ្យអ្នកស្គាល់អ្នកបោកប្រាស់នោះផងដែរ

ចំណាំ៖ ក្នុងករណីអ្នកបានក្លាយជាជនរងគ្រោះដោយ Romance Scams អ្នកអាចធ្វើការប្តឹងទៅស្ថាប័ននគរបាលជាតិ (នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ)
ជាចុងក្រោយ សន្តិសុខនិងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាគឺស្ថិតនៅក្នុងដៃរបស់លោកអ្នក៕

Girl have been online deception

៥.វេបសាយពាក់ព័ន្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here