អូស្ត្រាលី ប្រកាសថា ក្រុម Hacker វាយប្រហារមកលើ ប្រព័ន្ធកុំព្យូទ័ររដ្ឋសភា

0

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះ បានអះអាងថា “ក្រុមសកម្មដ៏ស្មុគស្មាញ” បានលួចយកទិន្នន័យពីបក្សនយោបាយ និងទិន្នន័យសំខាន់ៗរបស់រដ្ឋសភា របស់ប្រទេសនេះ នៅក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅមុពេលបោះឆ្នោត ។

លោក Scott Morrison នាយករដ្ឋមន្រ្តីបានប្រាប់សមាជិកសភាថា ក្រុមអ្នកស៊ើបអង្កេតកំពុងសម្លឹងរកមើលការ​លួចចូលប្រព័ន្ធកុំព្យូទ័រដែលបានបង្ហាញកាលពី២សប្តាហ៍មុន “ក៏បានដឹងថា បណ្តាញនៃគណបក្សនយោបាយមួយចំនួន ៗត្រូវបានគេរំលោភបំពាន ។

“អ្នកជំនាញការខាងអ៊ិនធើណែតរបស់យើងជឿជាក់ថា ក្រុមដែលមានសកម្មភាពដ៏ស្មុគស្មាញ​ជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពដ៏គ្រោះថ្នាក់នេះ” ។

ភ្នាក់ងារសន្តិសុខអូស្ត្រាលីបាននិយាយថា ពួកគេមិនបានដឹងថា នរណានៅពីក្រោយនៃការវាយប្រហារឬបំណងរបស់ពួកគេនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here