ព្រឹទ្ធសភាអាមេរិក ប្តេជ្ញាបើកការ ស៊ើបអង្កេត ទៅលើរឿង ចោទប្រកាន់ មន្ត្រីជាន់ខ្ពស់ FBI

0

ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា២០១៩នេះថា ប្រធានគណៈកម្មាធិការ ព្រឹទ្ធសភាអាមេរិក បានប្តេជ្ញាបើកស៊ើបអង្កេត ទៅលើការចោទប្រកាន់ ដែលមន្ត្រីជាន់ខ្ពស់របស់ FBI និងមន្រ្តីយុត្តិធម៌បានពិភាក្សារកវិធី ដើម្បីដកលោកប្រធានាធិបតីពីការិយាល័យ ។

លោក Lindsey Graham សមាជិកព្រឹទ្ធ បានសន្យាផ្តល់បទបញ្ជា “ប្រសិនបើរឿងនោះ គឺជាអ្វីដែលត្រូវធ្វើ” ។
លោក Andrew McCabe អនុប្រធានប្រតិបត្តិនៃ FBI បាននិយាយថា អនុប្រធានទូត Rod Rosenstein បានធ្វើការពិភាក្សានៅឆ្នាំ២០១៧ អំពីបទបញ្ជា នៃរដ្ឋធម្មនុញ្ញមួយដែលអនុញ្ញាត ឱ្យដកតំណែងប្រធានាធិបតី ប្រសិនបើត្រូវបានចាត់ទុកថា បានធ្វើរឿងមិនសមស្រប ។

លោក Rosenstein បានបដិសេធតំាងពីលើកដំបូងម្ល៉េះ ។

ការសន្យារបស់លោក Graham សមាជិកមកពីគណបក្សសាធារណរដ្ឋ ដែលបានក្លាយជាអ្នកការពារដ៏ធំបំផុតម្នាក់ របស់លោកប្រធានាធិបតី បានកើតឡើងមក បន្ទាប់ពីលោក McCabe បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍អាមេរិកឈ្មោះថា CBSsaying ដែលលោក Rosenstein បាននិយាយពីតួលេខ ដែលត្រូវការ ដើម្បីស្នើសុំធ្វើវិសោធនកម្មនៅថ្ងៃទី២៥ សម្រាប់ច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។

នៅក្នុងបទសម្ភាសន៍រយៈពេល៦០នាទី កាលពីថ្ងៃអាទិត្យ លោក McCabe ក៏បាននិយាយផងដែរថា FBI មាន “ហេតុផលដើម្បីធ្វើការស៊ើបអង្កេត” នូវទំនាក់ទំនង របស់លោកប្រធានាធិបតីជាមួយនឹងប្រទេស រុស្ស៊ីដោយផ្អែកលើសកម្មភាពរបស់លោក ត្រាំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here