Facebook ជាបណ្តាញសង្គមដ៏ពេញនិយមមួយ មិនថាចាស់ក្មេងរមែងប្រើប្រាស់ដោយមានគោលដៅខុសប្លែកពីគ្នា។ ប៉ុន្តែវាក៏ប្រឈមនឹងហានិភ័យខ្ពស់ ប្រសិនណាគណនីរបស់យើងត្រូវបានគេលួចប្រើប្រាស់ឬយកទៅប្រព្រឹត្តិបទល្មើសដែលពុំបានគិតទុកជាមុន។
ជៀសវាងជួបបញ្ហាទាំងនេះ មុខងារការពារមួយស្រទាប់ផ្សេងទៀតអាចជូនដំណឹងដល់អ្នកផ្ទាល់បាន ប្រសិនរកឃើញថាគណនីនោះត្រូវបានឧបករណ៍ដទៃឬបុគ្គលដែលកំពុងឈរជើងក្នុងទីតាំងផ្សេងលួច Login ចូលប្រើប្រាស់ដោយពុំមានការអនុញ្ញាត។
វិធីកំណត់សារជូនដំណឹង (Notification) នៅពេលឧបករណ៍មិនស្គាល់ប្រភព Login ចូល Facebook អ្នក៖
ក្នុងកម្មវិធី Facebook សូមចុចទីតាំងត្រេ ៣ > ចុចត្រង់ផ្នែកSettings & Privacy > រើសយក Privacy Shortcuts > ត្រង់ទីតាំង Account Security សូមចុចលើពាក្យ Get alerts about unrecognized logins
ចុចត្រង់ទីតាំង Notifications > ចុចបើកត្រង់ Get notifications
ក្រោយបើកមុខងារនេះហើយ រាល់ការ Login ដែលមានប្រភពមិនជាក់លាក់ឬខុសពីឧបករណ៍អ្នកធ្លាប់ប្រើប្រាស់កន្លងមក នោះវានឹងលោតសារ Notification មួយផ្ញើចូលទៅកាន់គណនីក្នុងឧបករណ៍មេដែលអ្នកកំពុងកាន់ ហើយប្រសិនមើលឃើញថាឧបករណ៍ដែលបាន Login ពុំមែនជារបស់អ្នកទេ សូមចុចពាក្យ This Wasn’t me និងប្រញាប់ប្តូរ Password ជាបន្ទាន់។


