Facebook កំពុង​តែ​សាក​ល្បង​​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ ​បង្ហោះ​ Status ជាសារសំឡេង​បាន

0

បណ្ដាញសង្គមយក្ស ដែលធំជាងគេ Facebook កំពុង​តែ​សាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្បង​​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់របស់ខ្លួនអាច​បង្ហោះ​ Status ជាសារសំឡេង​បាន។

មុខងារ​ថ្មី​នេះ​ ប្រទះ​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដំបូង​ដោយ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ​ Abhishek Saxena ហើយ​ Facebook ក៏​បាន​បញ្ជាក់​អំពី​ការ​សាក​ល្បង​មុខងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​ដែរ។ នៅពេលដែលចុចផុសជាសម្លេង នោះអ្នកនឹងឃើញរលកសញ្ញា ដែលបញ្ជាក់នៃការចាប់ផ្ដើម ថតសម្លេង ហើយអ្នកអាចស្ដាប់សម្លេងអ្នកឡើងវិញបានមុននឹងបង្ហោះ ប៉ុន្តែអ្នកមិនអាចកែវាបានដូចជា Status ឡើយ។

ចំពោះមុខងារនេះ facebook ក៏បានចេញមុខទទួលស្គាល់ថា កំពុងតែសាកល្បងដែរ គឺនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រ TechCrunch។

យ់ាងណាគេរំពឹងថា មុខងារនេះ នឹងអាចបើកដំនើរការអោយប្រើប្រាស់ ជាសកលក្នុងពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here