បណ្ដាញសង្គមហ្វេសប៊ុក (facebook) មានមុខងារពិសេសមួយដែលអាចអោយអ្នកប្លុក (block) នរណាក៏បានដែរ តាមដែលចិត្តចង់ ប្រសិនបើអ្នកមិនចង់ឃើញពួកគេ ឫមិនចង់អោយពួកគេឃើញអ្វី ដែលនៅពាក់ព័ន្ធនឹងអ្នក។
អាចនិយាយបានថា លើលោកនេះអ្នកអាច block នរណាម្នាក់ក៏បានដែរ ប៉ុន្តែលើកលែងតែ ២គណនីតែប៉ុណ្ណោះ ដែលអ្នកមិនអាច block បាននោះគឺជាគណនីរបស់ម្ចាស់ក្រុមហ៊ុនផ្ទាល់ លោក Mark Zuckerberg និងមួយទៀតជាភរិយារបស់លោក អ្នកស្រី Priscilla Chan ។
បើអ្នកទៅកាន់មុខងារ Block ហើយចុចលើប៊ូតុង Block ទៅលើគណនីរបស់ពួកគេទាំង ២ ភ្លាមៗវានឹងលោតបង្ហាញថា Block Error ហើយទោះអ្នកព្យាយាមយ៉ាងណា ក៏ប្លុកមិនបានសម្រេចដែរ។
ទោះបីជាអ្នកស្អប់ Zuckerberg ខ្លាំងប៉ុណ្ណា ក៏គ្មានផ្លូវដែរ ព្រោះដោយសារតែពួកគេជាម្ចាស់ facebook ។ ស្ថាបនិករូបនេះ បានដាក់ប្រព័ន្ធពិសេសមួយ ដែលអ្នកប្រើប្រាស់ទាំងអស់ មិនប្លុកអ្នកបង្កើតបានឡើយ៕
