ជនខិលខូច ដែល​បង្កភាពវឹកវរ​ឬ​បង្កើត​បញ្ហា នឹង​ត្រូ​វ​បាន​​ក្រុមការងារ Facebook តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បង្កើន​សុវត្ថិភាព

0

Facebook បានខិតខំពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញសង្គមរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងនោះ ប្រព័ន្ធការពារសុវត្ថិភាព ដែលតាមដានទៅលើគណនី ដែលអាចជឿជាក់បានថា មានគ្រោះថ្នាក់ ឬបង្ករនូវភាពវឹកវរ ដល់សង្គម ក៏នឹង​ត្រូវ​បានក្រុមការងារផ្នែកសុវត្ថិភាពរបស់ Facebook តាមដានផងដែរ។ ដើម្បីធានាបាននូវសុវត្ថិភាព Facebook បានឲ្យដឹងថា បណ្ដាញ​សង្គមរបស់ខ្លួន នឹងធ្វើការពិនិត្យមើលទៅលើគណនី ឬអ្នកប្រើប្រាស់ Facebook ដែលអាចជឿជាក់ថា បានបង្កើតនូវភាព​វឹកវរ ធ្វើការគំរាមកំហែង ក៏ដូចជាកត្តាជាច្រើនផ្សេងៗទៀត។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ពេលនេះ Facebook កំពុងធ្វើការលើគម្រោង ការពារសុវត្ថិភាពទៅដល់ Facebook User ដោយបញ្ជាស និងបង្ការនូវបញ្ហានានា ដែលអាចនឹងកើតមានឡើងតាមរយៈបណ្ដាញទំនាក់ទំនងមួយនេះ។ ប្រភព​ដដែល បានបន្តឲ្យដឹងទៀតផងដែរថា ការតាមដានគណនី ដែលអាចចាត់ទុកថា មានភាពមិនប្រក្រតី Facebook នឹងធ្វើការតាមដាន​នូវគណនីទាំងនោះ ដោយអាចដឹងច្បាស់អំពីទីតាំង ដែលជននោះកំពុងស្ថិតនៅ ខណៈពេលដែលជននោះបាន Login ប្រើប្រាស់ Facebook តាមរយៈកម្មវិធី ឬអាចធ្វើការចាប់គោលដៅតាមរយៈ IP Address បើជននោះបើកតាមគេហទំព័រ ដោយ​ប្រើប្រាស់​កុំព្យូទ័រ។

Facebook បានឲ្យដឹងទៀតផងដែរថា ការតាមដានគណនីជនខិលខូចនេះ គឺ Facebook មិនបះពាល់ទៅដល់សិទ្ធិឯកជនរបស់​រូបវន្តបុគ្គល​នោះទេ គ្រាន់តែប្រព័ន្ធសុវត្ថិភាពក្នុងការតាមដាននេះ ធ្វើការមើលទៅលើ Comment ភាគច្រើន។ យ៉ាងណាមិញ Facebook ពុំបានបញ្ជាក់ឲ្យដឹងច្បាស់ និងស៊ីជម្រៅនោះទេថា តើអំពើរបៀបណា ក៏ដូចជាសកម្មភាពប្រើប្រាស់បែបណា ទើបខ្លួន​ចាត់​ទុក​ថា វាគឺជារឿងដែលត្រូវហាមឃាត់ ឬធ្វើឲ្យមានចលាចល ក្នុងបណ្ដាញសង្គម Facebook គ្រាន់តែដឹងថា ក្រុមការងារផ្នែក​សុវត្ថិភាព​នឹងធ្វើការទំនាក់ទំនងទៅកាន់នគរបាលក្នុងតំបន់ ក្នុងករណីមានហេតុការណ៍ណាមួយអាក្រក់កើតមានឡើង ដោយប្រាប់​ប៉ូលីស​ឲ្យ​ចំគោលដៅចុងក្រោយដែល Facebook ចាប់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here