Instagram កំពុងធ្វើការ​តេស្ត​សាកល្បង​មុខងារ Direct Message សម្រាប់​ប្រើ​នៅ​លើ Web

0

គិតមកត្រឹមពេលនេះ ប្រជាប្រិយភាពនៃការនិយមលេងកម្មវិធី Instagram នៅទូទាំងពិភពលោក គឺមានចំនួនកើនឡើងច្រើន គួរ​អោយ​កត់​សម្គាល់ សូម្បីតែនៅប្រទេសយើង ក៏មានអ្នកលេងបណ្តាញសង្គមមួយនេះ ច្រើនគួរសមផងដែរ។ ម្យ៉ាងវិញទៀត Instagram ក៏តែងតែមានកំណែអាប់ដេតថ្មីៗរហូត ដែលធ្វើអោយអ្នកប្រើប្រាស់ មានភាពអារម្មណ៍ថាប្លែក នៅក្នុងការលេងកំសាន្ត មិនចាញ់នៅក្នុង Facebook ប៉ុន្មានឡើយ។

ឥលូវនេះ ដោយយោងទៅតាមរបាយការណ៍ពី TechCrunch បានបង្ហាញអោយដឹងថា Instagram នឹងមាននូវចំនុចប្លែក និង​ពិសេស​ថ្មីមួយ ដែលកំពុងធ្វើការស្តសាកល្បង សម្រាប់ប្រើនៅលើ Web ជាមួយនឹងមុខងារ Direct Message ដែលវាជាមុខងារមួយ សម្រាប់​ឆាត​ទំនាក់ទំនងគ្នា ស្រដៀងទៅនឹង Messenger ដែរ។ ដូចដែលយើងបានឃើញ និងដឹងស្រាប់ហើយថា ការបើកលេង Instagram នៅលើ Web Browser មិនមានមុខងារ Direct Message សម្រាប់ឆាតទំនាក់ទំនងគ្នាឡើយ គឺមានតែនៅលើស្មាតហ្វូន ឬថេប្លេតប៉ុណ្ណោះ។ យ៉ាណា មុខងារ Direct Message ដែល Instagram ត្រៀមនឹងបញ្ចេញមកប្រើបាននៅលើ Web នេះ គឺជាការទទូចចង់បានពីសំណាក់​អ្នក​ប្រើប្រាស់ ជាយូរមកហើយ ម្យ៉ាងវិញទៀត វាក៏នឹងធ្វើអោយ Instagram កាន់តែមានភាពទាន់សម័យ មួយកម្រិតទៀត ផងដែរ។

សរុបមក យើងគ្រាន់សង្ឃឹមថា ខាង Instagram នឹងខឹតខំធ្វើយ៉ាងណា ដើម្បីបញ្ចេញវាអោយ បានឆាប់ៗរហ័ស តាមដែលអាច​ទៅ​រួច ដើម្បីផ្តល់លក្ខណៈប្រសើរមួយនេះ ដល់ការប្រើប្រាស់ អោយកាន់តែមានភាព ងាយស្រួលបន្ថែមទៀត សម្រាប់អ្នកនិយមលេង Instagram នៅលើ Web។

LEAVE A REPLY

Please enter your comment!
Please enter your name here