ក្រោយឆ្លងកាត់ការតេស្តសាកល្បង អស់មួយរយៈមកហើយនោះ នៅទីបំផុតក្រុមហ៊ុន Google បានបញ្ចេញកំណែអាប់ដេតផ្ទៃពណ៌ Theme ថ្មីៗ លើកម្មវិធីសម្រាប់បើកវេបសាយ ដ៏ពេញនិយមមួយគឺ Chrome Browser ជាផ្លូវការហើយ។ យ៉ាងណាយើងជឿជាក់ថា ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាចង់ដឹងពីពណ៌ Theme ថ្មីទាំងនោះ តើមានពណ៌អ្វីខ្លះ និងប្លែកពីផ្ទៃ Theme ដើម ប៉ុណ្ណាទៅ។
ពិតមែនហើយ សម្រាប់ការបញ្ចេញផ្ទៃ Theme ថ្មីៗ ពីខាងក្រុមហ៊ុន Google មកនេះ គឺមានរហូតដល់ទៅ 14 ពណ៌ឯណោះ ដោយពណ៌នីមួយៗ សុទ្ធតែស្រស់ប្លែក និងអាចត្រូវចិត្តអ្នកប្រើ ផងដែរ។ ចំពោះពណ៌ Theme ទាំងនោះ រួមមាន Just Black, Slate, Oceanic, Ultra Violet, Classic Blue, Banana, Black & White, Honeysuckle, Rose, Serenity, Sea Foam, Marsala, High Contrast Colorful និង Pretty in Plink។ ដើម្បីអោយកាន់តែច្បាស់ និងស្រួលដល់ការជ្រើសរើសនោះ អ្នកអាចមើលរូបភាពខាងក្រោមនេះបាន៖
