Facebook ជាបណ្ដាញសង្គមដ៏មានឥទ្ធិពលមួយដែលអាចចែករំលែកព័ត៌មាននិងភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភ័ក្ដិ សាច់ញាតិគ្រប់ទីកន្លែង។ យ៉ាងណាមិញដោយឈរលើហេតុផលអវិជ្ជមាន ប្រទេស ៣ ត្រូវគេដឹងថាបានបិទប្រព័ន្ធទំនាក់ទំនងដ៏ធំមួយនេះ មិនឲ្យដំណើរការបានក្នុងប្រទេសខ្លួន។
១.ចិន:
រដ្ឋាភិបាលប្រទេសចិនបានសម្រេចបិទចោល Facebook កាលពីឆ្នាំ ២០០៩ បន្ទាប់ពីមានសកម្មជនមួយក្រុមប្រើប្រាស់គេហទំព័រនេះដើម្បីផ្លាស់ប្តូរព័ត៌មាន និងជាហេតុបង្កើតឲ្យមានកុបកម្មសម្លាប់មនុស្សនៅស៊ីនជាំង។ បច្ចុប្បន្ន Facebook អាចប្រើប្រាស់បានតែក្នុងតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងសៀងហៃមួយគត់។
២.កូរ៉េខាងជើង:
ជាប្រទេសដែលបានបិទចោលបណ្តាញសង្គមក្នុងរយៈពេលយូរជាងគេបំផុតធៀបនឹងបណ្តាប្រទេសដទៃ។ ពលរដ្ឋនៅកូរ៉េខាងជើងគ្មានសិទ្ធសេរីភាពពេញលេញក្នុងការភ្ជាប់ទៅកាន់ប្រព័ន្ធ Online នោះទេ ដោយកន្លងទៅទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ក៏រាយការណ៍ថារដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាងបានហាមឃាត់មិនឲ្យជនរួមជាតិប្រើប្រាស់ទាំង Facebook និង Twitter។
៣.អ៊ីរ៉ង់:
ប្រទេសនេះបានហាមឃាត់មិនឲ្យមានការប្រើប្រាស់ Facebook នាឆ្នាំ ២០១៩ ឆ្លើយតបនឹងការចលាចលផ្នែកនយោបាយទាក់ទងនឹងបញ្ហាព្រំដែន។
