Google សារភាពពីកំហុសកើតមានលើ microphone ដែលបង្កប់លាក់ខ្លួននោះ

0

ក្រុមហ៊ុន Google ទទួលស្គាល់ថាខ្លួនធ្វើឱ្យមានកំហុសមួយដោយមិនបង្ហាញថាផលិតផល alarm តាមផ្ទះមានមីក្រូហ្វូន។ ការបញ្ជាក់ពីផលិតផល the Nest Guard ដែលអាចប្រើចាប់តាំងពីឆ្នាំ 2017 មិនបញ្ជាក់ពីឧបករណ៍ស្តាប់ទេ។ ប៉ុន្តែកាលពីដើមខែនេះក្រុមហ៊ុននេះនិយាយថាការធ្វើបច្ចុប្បន្នភាពកម្មវិធីនឹងធ្វើឱ្យ Nest Guard មានសំលេងគ្រប់គ្រង។ នៅលើ Twitter ម្ចាស់ Nest ប្រាប់ថាមីក្រូហ្វូន “មិនប្រើនៅចំណុចនេះទេ”។

អ្នកនៅក្នុងក្រុមហ៊ុនរាយការណ៍ពីការអភិវឌ្ឍ។ The Nest Guard គឺជាសមាសភាគមួយនៅក្នុងជួរ សុវត្ថិភាព Nest Secure នៃផលិតផលតាមផ្ទះ។ ប្រព័ន្ធនេះរួមបញ្ចូលឧបករណ៍ចាប់សញ្ញាជាច្រើនដែលអាចឃ្លាំមើលពីចម្ងាយដោយអ្នកប្រើ។ Nest Guard គឺជាសំឡេងរោទិ៍ ប៊ូតុង និងឧបករណ៏ចលនាទាំងអស់ ប៉ុន្តែទោះបីជាវាមានកេរ្តិ៍ឈ្មោះល្បី កាលពីជាងមួយឆ្នាំកន្លងមកហើយក៏ដោយ ពាក្យ “មីក្រូហ្វូន” ត្រូវគេបន្ថែមបញ្ជាក់ទៅលើផលិតផល នៅខែនេះ។ ការផ្លាស់ប្តូរស្របគ្នាជាមួយការប្រកាសថាឥឡូវនេះវាគ្មានបញ្ហាជាមួយ Google Assistant ក៏ដោយ។

ក្នុងការឆ្លើយតបទៅនឹងការរិះគន់ ក្រុមហ៊ុន Google និយាយកាលពីថ្ងៃអង្គារថា: “on-device microphone គេប៉ាន់ស្មានថាមិនមែនជាការសម្ងាត់ ហើយគួរតែចុះបញ្ជីនៅក្នុងលក្ខណៈបច្ចេកទេស នោះគឺជាកំហុសមួយរបស់យើង”។ ក្រុមហ៊ុនបន្ថែមថា: “microphone មិនដែលបើក ហើយដំណើរការ តែនៅពេលអ្នកប្រើបើក។ “ប្រព័ន្ធសន្តិសុខជារឿយៗប្រើ microphone ដើម្បីផ្តល់នូវលក្ខណៈពិសេស ដែលពឹងផ្អែកលើសម្លេង។ យើងរួមបញ្ចូលមីក្រូហ្វូននៅលើឧបករណ៍ដើម្បីបង្កើននូវលក្ខណៈ ពិសេសបន្ថែមទៀតដល់អ្នកប្រើរបស់យើងនៅពេលអនាគតដូចជាលទ្ធភាពរកឃើញកញ្ចក់ដែលខូច” ។ Mea Culpa របស់ក្រុមហ៊ុននេះទទួលយកដោយពិតប្រាកដដោយក្រុមអ្នកតាមដានក្រុមហ៊ុន ជាច្រើន ប៉ុន្តែអ្នកខ្លះនិយាយថាវានៅតែបង្កើនក្តីបារម្ភអំពីឯកជនភាព។

Nick Heer សរសេរប្លុក Pixel Envy ថា “នេះគឺជារឿងដែលធ្វើឱ្យខ្ញុំព្រួយបារម្មណ៍ចំពោះឧបករណ៍អេឡិចត្រូនិច” ។ ប្រសិនបើ ខ្ញុំមានរបស់ទាំងនេះហើយដឹងថាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកលាក់មីក្រូហ្វូននៅក្នុងផ្ទះរបស់ខ្ញុំអស់រយៈពេលមួយឆ្នាំហើយខ្ញុំពិតជាខឹងណាស់”។ក្រុមឃោសនាឯកជនដែលមានមូលដ្ឋាននៅអង់គ្លេស Big Brother Watch បន្ថែមថា “ការព្រួយបារម្ភ ជាច្រើនអំពីឧបករណ៍អេឡិចត្រូនិកឆ្លាតវៃវាដូចជាការពិត … Google គួរតែជាអ្នកទទួលខុសត្រូវចំពោះ ការផ្សព្វផ្សាយផលិតផលនេះ”។

Nest Guard ចេញលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនជាផ្នែកមួយ នៃប្រព័ន្ធរោទិ៍សុវត្ថិភាពរបស់ Google។ ការចេញផ្សាយនៅអឺរ៉ុបនិងកាណាដាក៏គ្រោងទុកផងដែរ ប៉ុន្តែ មិនទាន់កើតមាននៅឡើយទេ។ Nest ដែលជាក្រុមហ៊ុនមួយដែលគេស្គាល់ថាម៉ាស៊ីនកំដៅឆ្លាតរបស់ វា ត្រូវទិញដោយ Google ក្នុងខែកុម្ភៈ ឆ្នាំ 2014 ក្នុងតម្លៃ 3.2 ពាន់លានដុល្លា។

ការទទួលស្គាល់នេះកើតឡើងជាច្រើនថ្ងៃបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីប្រឈមនឹងការរិះគន់ចំពោះការដំឡើងកាំមេរានៅខាងក្រោយកៅអីយន្តហោះរបស់ខ្លួនដែលជាផ្នែកមួយនៃប្រព័ន្ធកំសាន្តថ្មីនៅក្នុងយន្តហោះ។ ក្រុមហ៊ុននេះបញ្ជាក់ពីអត្ថិភាពរបស់កាំមេរានៅថ្ងៃអាទិត្យប៉ុន្តែនិយាយថាពួកគេបរាជ័យហើយ និងបន្ថែមទៀតថាខ្លួនគ្មានផែនការប្រើប្រាស់វាទេ៕

ប្រភពព័ត៌មាន​​​​​៖

https://www.bbc.com/news/technology-47303077

 

LEAVE A REPLY

Please enter your comment!
Please enter your name here