ក្រោយពីបុគ្គលិករបស់ក្រុមហ៊ុនមិនអាចដំណើរការអ៊ីម៉េលរយៈពេលបីថ្ងៃក្រុមហ៊ុន Toyota អូស្រ្តាលីបញ្ជាក់ថា វាជាការវាយប្រហារតាមអ៊ីនធឺណេត។ ក្រុមហ៊ុនផលិតរថយន្តToyota រងការវាយប្រហារតាមអ៊ីនធឺណិតក្នុងប្រទេសអូស្រ្តាលីដោយបុគ្គលិកមិនអាចបើកអ៊ីម៉េល របស់ខ្លួនអស់ពេលជាច្រើនថ្ងៃ។ម៉ាស៊ីនបម្រើរបស់ក្រុមហ៊ុនToyotaអូស្រ្តាលីរងការកំណត់គោលដៅនៅថ្ងៃអង្គារហើយអាជ្ញាធរសហព័ន្ធកំពុងបើកការស៊ើបអង្កេតរកឱ្យឃើញថា នរណាជា អ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតដែលមានសក្តានុពល។
ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុនជាជនរងគ្រោះពីការប៉ុនប៉ងវាយប្រហារ ហើយក្រុមហ៊ុនកំពុងធ្វើការជាមួយនឹងក្រុមអ្នកជំនាញខាងអ៊ីនធឺណិតដើម្បីទទួលបានដំណើរការរបស់ខ្លួនមកវិញ។ ក្រុមហ៊ុននេះបញ្ជាក់ឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា: «នៅដំណាក់កាលនេះ យើងជឿថា មិនមានទិន្នន័យរបស់បុគ្គលិក ឬអតិថិជនណាម្នាក់ត្រូវគេចូលដំណើរការនោះទេ»។ យើងមិនមានព័ត៌មានលម្អិតបន្ថែមអំពីប្រភពដើមនៃការវាយប្រហារនោះទេ។
ការបន្ថែមទៅបញ្ជី
បុគ្គលិកទាំងអស់មិនអាចចូលអ៊ីម៉េលរបស់ពួកគេបានទេ។ បុគ្គលិកនៅតែបន្តធ្វើការទោះបីជាមានឧបទ្ទវហេតុក៏ដោយ ហើយពួកគេត្រូវគេណែនាំឱ្យប្រើបណ្តាញទំនាក់ទំនង ផ្ទាល់ និងទូរស័ព្ទ និងអត្ថបទរហូតទាល់តែអ៊ីម៉េលត្រូវគេជួសជុលបានវិញ។ ការវាយប្រហារកើតឡើងនៅថ្ងៃដដែល The Age បង្ហាញពីឧក្រិដ្ឋកម្មតាមអ៊ិនធឺណេតមួយដែលលួចយក ឯកសារវេជ្ជសាស្ដ្ររបស់អ្នកជំងឺចំនួនប្រហែល ១៥ ០០០ នាក់ មកពីអង្គភាពឯកទេសជំងឺ បេះដូងនៅឯមន្ទីរពេទ្យ Cabrini Malvern។ នៅដើមសប្តាហ៍នេះគេដឹងថា គណបក្សនយោ បាយអូស្រ្តាលីទទួលរងការវាយប្រហារតាមអ៊ីនធឺណិតលើបណ្តាញកុំព្យួទ័ររបស់សភានៅ
សប្តាហ៍មុន ដែលវាជាការវាយប្រហារដ៏ស្មុគស្មាញ។ ក្រុមអ្នកជំនាញសន្តិសុខអ៊ីនធឺណេត ជឿជាក់ថា ប្រទេសចិនគឺជាជនសង្ស័យ។ ក្រុមហ៊ុនToyota របស់ប្រទេសអូស្រ្តាលីនិយាយ ថា វាជាលើកទីមួយហើយ ដែលក្រុមហ៊ុនត្រូវគេកំណត់គោលដៅដោយការវាយប្រហារ តាមអ៊ីនធឺណេត។ ក្រុមហ៊ុនToyota និយាយថា ពួកគេនៅតែអាចលក់រថយន្តបាន ប៉ុន្តែមិន អាចផ្តល់ឱ្យអតិថិជននូវពេលវេលាច្បាស់លាស់ថាតើនៅពេលណាទើបពួកគេនឹងទទួលបានយានយន្តថ្មីរបស់ពួកគេដោយសារតែពួកគេមិនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនមេ។
ទំព័រទំនាក់ទំនងរបស់គេហទំព័រក្រុមហ៊ុនត្រូវគេដាក់ជំនួសដោយសារមួយដែលនិយាយថាទំព័រនេះស្ថិតនៅក្រោមការជួសជុល។«យើងកំពុងជួបប្រទះបញ្ហាបច្ចេកទេសដែលបង្ករផលប៉ះពាល់ដល់ទំនាក់ទំនងរបស់អតិថិជន និងគេហទំព័ររបស់យើងគឺ toyota.com.au ដូច្នេះយើងមិន អាចទាក់ទងបានតាមទូរស័ព្ទ ឬអ៊ីម៉េលទេ»។ យើងសុំទោសចំពោះភាពរអាក់រអួល និង អរគុណអតិថិជនចំពោះការអត់ធ្មត់របស់ពួកគេ។”
តើអ្វីទៅជាការវាយប្រហារតាមអ៊ីនធឺណេត ហើយតើវាកើតឡើងយ៉ាងដូចម្តេច? សាស្រ្តាចារ្យលោក Matt Warren អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺណិត របស់សាកលវិទ្យាល័យ Deakin និយាយថា មានការពន្យល់ជាច្រើនចំពោះការវាយប្រហារ នេះ។ គាត់និយាយថា ការវាយប្រហារលើអង្គការធំៗមាន៖ អ្នកវាយប្រហារអាចជាអ្នករក លុយផ្នែកហិរញ្ញវត្ថុ បង្កប់ខ្លួនឬលួចពត៌មានលំអិតរបស់ធនាគារ។ វាអាចជាមេរោគ ជា ការបដិសេធសេវាកម្ម ការប្រមូលទិន្នន័យ ឬការចូលទៅកាន់ទិន្នន័យរួចលក់នៅលើវ៉ិប សាយងងឹត។ ការវាយប្រហារលើបណ្ដាញមានច្រើនប្រភេទណាស់។ ”
សាស្ត្រាចារ្យ Warren និយាយថា ក្រុមហ៊ុន Toyota អូស្ត្រាលីអាចនឹងត្រូវបង់ប្រាក់សំណងដល់អតិថិជនប្រសិនបើទិន្នន័យរបស់ពួកគេត្រូវបានគេប្រើប្រាស់។ គាត់បន្ថែមថា គាត់រំពឹងថា ក្រុមហ៊ុននឹងបង្ហាញ ព័ត៌មានលម្អិតបន្ថែមទៀតស្តីពីប្រភេទនៃការវាយប្រហារនាពេលឆាប់ៗនេះ។ ក្រុមហ៊ុនបិទ រោងចក្ររបស់ខ្លួនក្នុងក្រុង Altona នៅឆ្នាំ ២០១៧ និងដកបុគ្គលិកអូស្ត្រាលីពី ៤០០០ ដល់ ១៣០០ នាក់៕

ប្រភពព័ត៌មាន៖