ក្រុមឧក្រិដ្ឋកម្មហេគឯកសារវេជ្ជសាស្រ្តចំនួន ១៥ ០០០ នៅមន្ទីរពេទ្យ Cabrini និងទាមទារការបង់ប្រាក់លោះ

0

ក្រុមឧក្រិដ្ឋកម្មអ៊ិនធឺណេតហេគនិងរារាំងឯកសារវេជ្ជសាស្រ្តរបស់អ្នកជំងឺប្រហែល១៥ ០០០ នាក់ មកពីអង្គភាពឯកទេសជំងឺបេះដូងនៅឯមន្ទីរពេទ្យ Cabrini និងទាមទារឱ្យ​មានការបង់ប្រាក់លោះ។ ឥលូវនេះ ការវាយប្រហារជាប្រធានបទស៊ើបអង្កេតរបស់ភ្នាក់ងារសន្តិសុខ Commonwealth ។

Melbourne Heart Group ដែលមានមូលដ្ឋាននៅមន្ទីរពេទ្យឯកជនក្នុងទីក្រុង Malvern មិនអាចបើកឯកសាររបស់អ្នកជំងឺមួយចំនួនអស់រយៈពេលជាងបីសប្ដាហ៍ ក្រោយពីមានការ វាយប្រហាររបស់មេរោគធ្វើឱ្យខូចម៉ាស៊ីន និងទិន្នន័យខូច។ មេរោគដែលគេប្រើដើម្បីវាយ លុកលើបណ្តាញសុវត្ថិភាពរបស់អង្គភាពនេះត្រូវគេជឿថា មានប្រភពមកពីប្រទេសកូរ៉េខាង ជើងឬរុស្ស៊ីខណៈពេលដែលគេមិនទាន់ដឹងពីប្រភពឧក្រិដ្ឋជននៅពីក្រោយការវាយប្រហារ។ក្រុមបំពានអនឡាញដែលបង្ករការបំពានទិន្នន័យទាមទារឱ្យមានការបង់ប្រាក់លោះមុនពេលមានផ្តល់ពាក្យសម្ងាត់ដើម្បីបំបែកការអ៊ីនគ្រីប។

The Age យល់ថា ការទូទាត់ត្រូវគេធ្វើឡើង ប៉ុន្តែគេមិនអាចរកឃើញឯកសារមួយចំនួនមកវិញនោះទេ ប៉ុន្តែក្នុងចំណោមពត៌មានលំអិត ផ្ទាល់ខ្លួនរបស់អ្នកជំងឺ និងកំណត់ត្រាវេជ្ជសាស្ត្រអាចត្រូវគេប្រើដើម្បីលួចអត្តសញ្ញាណ។ អ្នកជំងឺមួយចំនួនត្រូវគេប្រាប់ថា ឯកសាររបស់អ្នកជំងឺមួយចំនួនត្រូវបានបាត់បង់ ប៉ុន្តែអ្នក ជំងឺមិនទទួលបានការពន្យល់ពីអ្នកជំងឺនោះទេទេ។ អ្នកផ្សេងទៀតមកទទួល​ការណាត់​ជួបពេទ្យ នៅពេលដែលមន្ទីរពេទ្យគ្មានកំណត់ត្រា។

​មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺរណេត ជាផ្នែកមួយរបស់នាយកដ្ឋានអូស្ត្រាលីទទួលខុសត្រូវចំពោះបញ្ហារបស់អ៊ីនធឺណេត និង សន្តិសុខព័ត៌មានរបស់ប្រទេសអូស្រ្តាលីអះអាងថា ពួកគេកំពុងជួយដល់មន្ទីរពេទ្យជាមួយ នឹងការផ្តល់ដំបូន្មានផ្នែកអ៊ិនធឺណេត។ ប៉ូលីសសហព័ន្ធអូស្ត្រាលីក៏ត្រូវគេជំរាបជូនពីព័ត៌មាន នេះផងដែរ។

អ្នកនាំពាក្យរបស់អ្នកស្រី Melbourne Heart Group និយាយថា​ ពួកគេកំពុងធ្វើ ការជាមួយភ្នាក់ ងាររដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានេះ។ “កិច្ចការពារព័ត៌មានផ្ទាល់ខ្លួន របស់អ្នកជំងឺមានសារៈសំខាន់បំផុត … ភាពឯកជនរបស់អ្នកជំងឺមិនត្រូវបានលួចក្នុងករណី នេះទេ”។ ពុំមាន ទំនាក់ទំនងរវាងទិន្នន័យដែលគេរកឃើញ និងមុខងារណាមួយដែលមាន ជាប់ទាក់ទងទៅ នឹងឧបករណ៍ អេឡិចត្រូនិកបេះដូងដូចជាឧបករណ៍ធ្វើចលនាបេះដូង និងសរសៃឈាមបេះដូងនោះទេ។អ្នកនាំពាក្យរូបនេះនឹងមិននិយាយថាតើមានឯកសារចំនួនប៉ុន្មានដែលទទួលរងផលប៉ះពាល់ ឬថាតើមានការបង់ប្រាក់លោះនោះទេ។

ការហេគចុង ក្រោយបង្អស់ត្រូវគេរំពឹងថានឹងជំរុញឱ្យមានការអំពាវនាវដល់រដ្ឋាភិបាលសហព័ន្ធពង្រឹងកិច្ច ការពារតាមអ៊ីនធឺរណែតជាពិសេសលើបញ្ហាសន្តិសុខអ៊ីម៉េល។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាល Morrison ទទួលស្គាល់សហព័ន្ធសភា និងប្រព័ន្ធសន្តិសុខសំខាន់ៗរបស់គណបក្សនយោបាយ ថាត្រូវគេបំពាន ដោយវាជាអ្វីគេជឿថា ជាការវាយប្រហារតាមអ៊ិនធឺរណេត។

សាស្រ្តាចារ្យ Matt Warren អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺណិត របស់សាកលវិទ្យាល័យ Deakin មានប្រសាសន៍ថា ការបំពានទិន្នន័យនៅ Melbourne Heart Group ទំនងជាការវាយប្រហារដោយមេរោគ( “ransomware”) ។  សាស្ត្រាចារ្យ Warren មានប្រសាសន៍ថា ប្រហែលជាមានបុគ្គលិកណាម្នាក់ប្រើកម្មវិធីរបស់មន្ទីរពេទ្យ បើកតំណ​ភ្ជាប់ខូចមួយដោយចៃដន្យនៅលើអ៊ីនធឺណេតបន្លំ ដែលអាចអនុញ្ញាតឱ្យមេរោគ( ransomware ) មានទម្រង់មេរោគចូលក្នុងប្រព័ន្ធមន្ទីរពេទ្យ។ អ្នកវាយប្រហារអ៊ិនគ្រីបព័ត៌មានសំខាន់​ពី​ម៉ាស៊ីនមេរបស់មន្ទីរពេទ្យ។«វាមានការស្មុគស្មាញណាស់នៅពេលអ្នកមានមេរោគនៅប្រព័ន្ធមន្ទីរពេទ្យនោះ»។

លោកវេជ្ជបណ្ឌិត Warren និយាយថា ” ប៉ុន្តែនៅពេលដែលអ្នកធ្វើឱ្យមេរោគ ឆ្លង​រួចហើយនោះ វានឹងធ្វើប្រតិបត្តិការដោយងាយស្រួល។«ក្រៅពីការចំណាយ វាមិនការ លំបាកក្នុងការការពារនោះទេ អង្គការសង្គមស៊ីវិលត្រូវអាប់ដេត និងជួសជុលប្រព័ន្ធសុវត្ថិភាព របស់ពួកគេឱ្យបានទៀងទាត់ដោយសារតែបញ្ហាដែលអ្នកមានគឺពាក់ព័ន្ធនឹងមត្ថភាពរបស់ពួក ហេគឃ័រកាន់តែមានភាពស្មុគស្មាញ»។ ការវាយប្រហារដ៏ធំបំផុតមួយគឺជាការវាយប្រហារ លើសេវាកម្មសុខភាពជាតិរបស់ចក្រភពអង់គ្លេសដែលវាត្រូវបានគេប៉ាន់ប្រមាណថា វាបង្ករ​ផលប៉ះពាល់ដល់ឧបករណ៍វេជ្ជសាស្រ្តរហូតដល់៧០ ០០០ នៅចក្រភពអង់គ្លេស និងស្កុត ឡេន។ការសង្គ្រោះបន្ទាន់ដែលមិនចាំបាច់និងរថយន្តសង្គ្រោះបន្ទាន់មួយចំនួនត្រូវបានគេយកចេញពីមន្ទីរពេទ្យដែលរងគ្រោះពីការវាយប្រហារប្រតិបត្តិការត្រូវគេផ្អាកនិងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ត្រូវបានបិទ។

វិស័យថែទាំសុខភាពក្លាយជាគោលដៅរបស់ឧក្រិដ្ឋជនតាមអ៊ីនធឺណេតជាច្រើនបន្ទាប់ពីមន្ទីរពេទ្យ Hollywood Presbyterian Hospital ក្នុងទីក្រុង Los Angeles ។ មានការហេគដ៏ធំសម្បើមរបស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពអាមេរិក Anthem នៅឆ្នាំ២០១៥ នៅពេលដែលព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិកច្រើនជាង ៧៩​លាននាក់ ត្រូវបានលាតត្រដាង។ នេះបញ្ជាក់ពីភាពងាយរងគ្រោះរបស់វិស័យនេះចំពោះការរំលោភ ទិន្នន័យនិង សក្តានុពលពីការលួចអត្តសញ្ញាណ៕

ប្រភពព័ត៌មាន៖

https://www.theage.com.au/national/victoria/crime-syndicate-hacks-15-000-medical-files-at-cabrini-hospital-demands-ransom-20190220-p50z3c.html?_ga=2.68826769.189368509.1550722162-76656037.1550722162

 

LEAVE A REPLY

Please enter your comment!
Please enter your name here