របាយការណ៍ចេញពីក្រុមហ៊ុន OptoFidelity ក្រោយសាកល្បងតេស្តទូរសព្ទមួយទឹកចំនួន ១ លានគ្រឿង ខាងក្រុមហ៊ុនក៏បានផ្តល់ចម្លើយថាហានិភ័យនៃការទិញទូរសព្ទមួយទឹកមកប្រើប្រាស់គឺមានភាគរយទាបបំផុត។
អនុប្រធានជាន់ខ្ពស់នៃ OptoFidelty លោក Hans Kuosmanen មានប្រសាសន៍ថា៖ “ប្រសិនអ្នកជាវស្មាតហ្វូនមួយទឹកចេញពីបណ្តាអ្នកផ្គត់ផ្គង់បង្កើតឡើងដោយផ្ទាល់ អ្នកអាចទុកចិត្តពួកគេបាន ព្រោះបានឆ្លងកាត់ការតេស្តពិនិត្យនិងជួសជុលរួចជាស្រេចហើយ ដោយជារឿងចាំបាច់មុនយកទូរសព្ទទាំងនោះដាក់លក់ ដោយយើងបានធ្វើការជាមួយពួកគេមួយចំនួន ហើយរកឃើញថាពិតជាបានយកចិត្តទុកដាក់ខ្លាំងលើគុណភាព”។
ប្រភពដដែលសង្កត់ធ្ងន់ថាមានចន្លោះពី ៣ ទៅ ៤ ភាគរយប៉ុណ្ណោះដែលប្រឈមនឹងការជួបបញ្ហាមិនប្រក្រតី សល់ពីនោះប្រមាណ ៩៥ ភាគរយ បញ្ហាសុទ្ធសឹងតែបានដោះស្រាយរួចជាស្រេច មុនដាក់ទូសព្ទលក់លើទីផ្សារ។
ជជែកដល់ផ្នែកលម្អិតដែលប្រឈមនឹងការខូចខាតខ្លាំងបំផុតលើទូរសព្ទមួយតឹក ប្រភពទម្លាយថាគឺជាផ្នែកប៊ូតុង (Button) ដែលមានដល់ជាង ៣ ភាគរយ បន្ទាប់មកគឺអំពូលភ្លើង LED និងឧបករណ៍បំពងសំឡេង Speaker។
រំឭកថាប្រភេទទូរសព្ទដូចរៀបរាប់ខាងលើ ក៏ចង់បញ្ជាក់ដល់ប្រភេទផលិតផល Refurbished ដែលកន្លងមក ឃើញមានក្រុមហ៊ុននៅតំបន់អឺរ៉ុបជាច្រើនដាក់លក់ស្មាតហ្វូនទាំងនេះ តាមបណ្តាហាងចែកចាយធំៗរបស់ខ្លួន។

