ម៉ាឡេស៊ី ដាក់ម៉ាស៊ីនបើកអង្ករដំបូងបំផុត ឱ្យប្រជាជនក្រីក្ររបស់ខ្លួនប្រើយ៉ាងស្រួល

0

វិហារអ៊ីស្លាមមួយកន្លែងមានទីតាំងស្ថិតនៅទីក្រុងកូឡាឡាំពួរ បានដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីនបើកអង្ករដំបូងបំផុត ក្នុងគោលបំណងដាក់លក់ និងចែកចាយ ដល់ប្រជាជនក្រីក្រដែលរស់នៅតាមសហគមន៍ ឲ្យមានភាពងាយស្រួលទិញអង្ករ ទោះតិច ឫច្រើនក្តី។

ដើម្បីបើកអង្គរបានតម្រូវឲ្យប្រជាជនក្រីក្រទៅចុះឈ្មោះធ្វើកាតសម្រាប់បើកអង្ករជាមុនសិន។ បន្ទាប់មកពួកគេអាចយកកាតទៅស្កេនលើអេក្រង់របស់ម៉ាស៊ីនអង្ករ វានឹងហូរចុះមកដោយស្វ័យប្រវត្តិតាមផ្នែកខាងក្រោម។

គួរបញ្ជាក់ថា មនុស្សម្នាក់អាចបើកអង្ករពីម៉ាស៊ីនបាន ២គីឡូក្រោមប៉ុណ្ណោះ ព្រោះចំនួនមានកំណត់។

ក្រៅពីការបើកយកអង្ករ ពួកគេក៏អាចប្រើលុយដើម្បីទិញអង្ករបានផងដែរ។ លុយដែលរកបានពីការលក់អង្ករតាមម៉ាស៊ីននេះនឹងត្រូវយកទៅបរិច្ចាគ។ គួរបន្តថា ការបំពាក់ម៉ាស៊ីនបើកអង្ករក្នុងវិហារអ៊ីស្លាមនេះបានជួយសម្រួលមួយកម្រិតដល់ទុក្ខលំបាកប្រជាជនដែលរស់នៅតាមសហគមន៍ក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here