ដ្រូនពិឃាតលើអាកាស! រុស្ស៊ីបានដាក់បង្ហាញដ្រូនគ្មានមនុស្សបើកជំនាន់ថ្មី

0

ប្រទេសរុស្ស៊ីបានដាក់បង្ហាញឧបករណ៍ដ្រូនគ្មានមនុស្សបើកជំនាន់ថ្មី ដែលមានរហស្សនាមថា ដ្រូនពិឃាតលើអាកាស។ មុននឹងការដាក់បង្ហាញនេះ អ្នកជំនាញបានធ្វើការតេស្តគ្រឿងយន្តនិងសមត្ថភាពរបស់វាជាច្រើនដងរួចមកហើយ។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Metro ចេញផ្សាយ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩

ដ្រូននេះមានឈ្មោះផ្លូវការថា KYB  និងអាចហោះបានរយៈពេល ៣០នាទីប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយអំពីល្បឿន និងការផ្ទុកគ្រាប់គឺមិនធម្មតាឡើយ។ ដ្រូន KYB  អាចហោះល្បឿន ៨០ ទៅ ១២៨ គីឡូម៉ែត្រ/ម៉ោង និងមានចំណុះផ្ទុកបានជាង ៣គីឡូក្រាម។

គួរបញ្ជាក់ថា ដ្រូនគ្មានមនុស្សបើកនេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអាវុធ IBEX អន្ដរជាតិដែលប្រព្រឹត្តិឡើងនៅទីក្រុងឌូបៃ។

យោងតាមប្រសាសន៍របស់លោក Sergey Chemezov ដែលជាប្រធានក្រុមហ៊ុនផលិតសព្វាវុធ និងបច្ចេកវិទ្យាទំនើបៗ Rostec បាននិយាយថា “ដ្រូននេះគឺជាអាវុធដ៏មុតស្រួច និងមានសមត្ថភាពខ្លាំងសម្រាប់ប្រយុទ្ធជាមួយប្រព័ន្ធការពារដែនអាកាស”។  លោក Chemezov បន្តថា “ដ្រូន KYB  អាចបញ្ជាគ្រាប់ឱ្យបាញ់តម្រង់ទៅកាន់គោលដៅសត្រូវយ៉ាងច្បាស់ ទោះបីជាសត្រូវខំលាក់ខ្លួននៅភូមិសាស្ត្រណាមួយក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here