ក្រុមហ៊ុន Microsoft កំពុងរៀបចំត្រៀមបញ្ចេញសារជូនដំណឹងមួយដល់អ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 7 ពីការព្រមានគ្រោងបិទចោលការគាំទ្រប្រព័ន្ធសុវត្ថិភាព ក្រោយ OS នេះដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាង ១០ ឆ្នាំទៅហើយនោះ។
សារជូនដំណឹងនឹងមានភ្ជាប់ជាមួយតំណមួយ ដែលជាការជំរុញលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ធ្វើការ Upgrade ឡើង Windows 10 ឬទិញកុំព្យូទ័រសេរ៊ីក្រោយណាមួយ។ លោក Matt Barlow នាយកជាន់ខ្ពស់នៃ Windows បានពន្យល់ថា៖ “ចាប់ពីខែក្រោយទៅ សម្រាប់អ្នកប្រើ Windows 7 រំពឹងនឹងទទួលសារជូនដំណឹងមួយលើកុំព្យូទ័ររបស់ពួកគេ ដែលជាការដាស់តឿនដ៏សមរម្យមួយអាចលោតច្រើនដងក្នុងឆ្នាំ ២០១៩ នេះ”។
យ៉ាងណាមិញអ្នកក៏មានសិទ្ធបិទ ដោយរើសយក “Do not remind me again” ព្រោះសារនេះនឹងបង្ហាញម្តងហើយម្តងទៀតក្នុងអំឡុងឆ្នាំ ២០១៩ ប៉ុន្តែក៏នឹងបិទទៅវិញក្រោយ Windows 7 លែងគាំទ្រនៅខែមករា។
រំឭកថាសព្វថ្ងៃប្រព័ន្ធ OS ជំនាន់ក្រោយ Windows 10 កំពុងមានអ្នកប្រើប្រាស់ប្រមាណ ៨០០ លានឧបករណ៍ ដែលប្រកៀកនឹងគោលដៅរបស់ Microsfot ចង់ទាញឲ្យបាន ១ ពាន់លានឧបករណ៍ដើម្បីសម្រេចគោលដៅ ថ្វីបើមានការ Upgrade របស់អតិថិជនមានភាពយឺតយ៉ាវជាងការរពំងទុកក្តី។
