Instagram, Whatsapp និង Facebook បិទពីម្សិលមិញធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ រាប់ពាន់លាននាក់នៅជុំវិញពិភពលោក។ អ្នកប្រើជាច្រើននៅជុំវិញពិភពលោកមានការខក ចិត្តព្រោះពួកគេមិនអាចចូលគណនី Facebook ក៏ដូចជាគណនី Instagram និងកម្មវិធី WhatsApp ។ ក្រុមមន្ត្រី Facebook អះអាងថា Facebook បិទដោយសារតែមានបញ្ហាខាងក្នុង ហើយវាក៏បង្ករផលប៉ះពាល់ដល់កម្មវិធីផ្សេងទៀតដែលហ្វេសប៊ុកគ្រប់គ្រងមាន Instagram និង WhatsApp ផងដែរ។
អ្នកប្រើប្រាស់ រាយការណ៍ពីបញ្ហាជាមួយនឹងការផ្ញើសារMessenger និងព័ត៌មានផលិតផលទាំងអស់នៅជុំវិញពិភពលោក។ បើយោងប្រភពអ្នកតាមដានបញ្ហា បង្ហាញថា អ្នកប្រើប្រាស់រងផលប៉ះពាល់នៅសហរដ្ឋអាមេរិក អឺរ៉ុប អាមេរិកខាងត្បូង អូស្ត្រាលី និងអាស៊ី។
Facebook និយាយតាមរយៈ Twitter ថា “យើងដឹងថាមានអ្នកខ្លះកំពុងជួបបញ្ហា ក្នុងការចូលប្រើកម្មវិធីហ្វេសប៊ុក។ យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ក៏ហ្វេសប៊ុកបញ្ជាក់យ៉ាងច្បាស់ថាហ្វេសបិមិនមែនដោយសារតែការវាយប្រហារ DDOS ហើយក្រុមការងារបច្ចេកទេសបន្តធ្វើការដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ប្រសិនបើអ្នកមានគណនីហ្វេសប៊ុកលុកចូលក្នុងកម្មវិធីរួចស្រេចនោះ អ្នកអាចចូលប្រើសេវា កម្មបានប៉ុន្តែមិនអាចផុសបានទេ។
លោក Rob Leathern នាយកផលិតផលរបស់ហ្វេសប៊ុកនិយាយថា “យើងក៏ដឹងផងដែរថា អ្នកកំពុងជួបប្រទះបញ្ហាជាមួយនឹងការលុកចូលទៅ កាន់ការផ្សព្វផ្សាយពាណិជ្ជកម្ម យើងនឹងចែករំលែកព័ត៌មានជួសជុលឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ ” នៅក្នុងឧប្បត្តិហេតុនៅលើ Facebook នេះធ្វើឱ្យអ្នកប្រើរាប់ពាន់លាននាក់ខកចិត្ត ហើយអ្នកប្រើប្រាស់ម្នាក់ធ្វីតថា “នៅក្នុងយុគសម័យដំណើរការបាន 24 x 7 វាគ្មានអ្វីទុកចិត្តសោះឡើយ។ ”
ការបិទ Instagram
Instagram ក៏មិនអាចប្រើបានផងដែរសម្រាប់ប្រទេសជាច្រើនហើយការបង្ហោះអ្នកប្រើប្រាស់ មួយចំនួនមិនដំណើរការទេ ហើយាការផុសថ្មីក៏មិនមានដំណើរការផងដែរ។ ក៏ផ្នែកផ្សាយពាណិជ្ជកម្មក៏មិនអាចដំណើរការបាន និងមិនត្រូវបានអនុញ្ញាតឱ្យទិញការផ្សាយពាណិជ្ជកម្ម និងបង្ហាញពីកំហុសខាងក្នុង។ Instagram ឆ្លើយតបក្នុង Twitter ថា “គេដឹងពីបញ្ហាដែលប៉ះ ពាល់ដល់ការចូលរបស់ Instagram ក្នុងពេលឥឡូវនេះ។ យើងដឹងថា នេះវាជាភាពតានតឹង ហើយក្រុមការងាររបស់យើងមានការលំបាកក្នុងការដោះស្រាយលើបញ្ហានេះ។
WhatsApp & Oculus មិនអាចដំណើរការក្រៅពីឧប្បត្តិហេតុរបស់ Instagram និង Facebook ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហ៊ុន ហ្វេសប៊ុកមាន Whatsapp និង Oculus ក៏រងផលប៉ះពាល់ផងដែរ។ អ្នកប្រើប្រាស់កម្មវិធី Whatsapp រាយការណ៍ថាពួកគេមិនអាចផ្ញើសារជាសម្លេង មិនអាចធ្វើការហៅតាមវីដេអូ និងការផ្ញើរសារមិនបានសម្រេច។ ហ្វេសប៊ុកជាម្ចាស់ក្រុមហ៊ុន Oculus ហើយអ្នកប្រើប្រាស់ និយាយថា ពុំមាននរណាម្នាក់អាចចូលលេងហ្គេមដែលទិញតាម រយៈហាង Oculusបានទេ”៕


ប្រភពព័ត៌មាន៖