ក្រុមហ៊ុន Cynet បានធ្វើឲ្យអតិថិជនរបស់ពួកមិនសប្បាយចិត្តជាមួយនឹងសំណងមួយសម្រាប់ពេលវេលាដែលនៅសល់លើកិច្ចសន្យាដែលមានស្រាប់របស់ពួកគេ។ Cynet ជាប្រព័ន្ធស្វ័យប្រវត្តិក្នុងការស្វែងរកនិងការកាត់បន្ថយការគំរាមកំហែងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការគំរាមកំហែងកម្រិតខ្ពស់ដែល AV និង Firewalls មិនអាចបញ្ឈប់បាន។
បច្ចុប្បន្ន Cynet បានប្រកាសថាកំពុងដាក់ពង្រាយសន្តិសុខកម្រិតខ្ពស់មួយសម្រាប់អតិថិជនដែលមិនសប្បាយចិត្តសម្រាប់បន្តនៅឆ្នាំ 2019។ ប្រសិនបើពួកគេសម្រេចចិត្តប្ដូរ Cynet ពួកគេនឹងត្រូវសងប្រាក់សម្រាប់កិច្ចសន្យាដែលនៅសល់ជាមុនសិន។ ការផ្តល់ជូនរបស់ Cynet ដោយបានទំនាក់ទំនងទៅនឹងក្រុមហ៊ុនកំពូលយ៉ាងហោចណាស់ 300 ដើម្បីឲ្យអតិថិជនដោះស្រាយទៅតាមបញ្ហា Crowdstrike / Carbon Black / Darktrace / Cylance / Symantec / Fire Eye Endpoint Protection / SentinelOne / Cybereason / CISCO AMP / Trend Micro Apex / Palo Alto Networks Traps។
តើអ្វីដែលធ្វើឱ្យ Cynet ប្រាកដថាខ្លួនល្អប្រសើរជាងដៃគូប្រកួតប្រជែងរបស់ខ្លួន? នេះបើយោងតាម Cynet ចម្លើយគឺស្ថិតនៅក្នុងស្ថាបត្យកម្មជាមូលដ្ឋានរបស់ខ្លួននិងវិធីសាស្រ្តហើយត្រូវបានបង្ហាញនៅក្នុងតំបន់សំខាន់ពីរ។
First Pain: គ្របដណ្ដប់ការគំរាមកំហែង
ខណៈដែលគូប្រកួតប្រជែងរបស់ខ្លួន – រកដំណោះស្រាយចុងបញ្ចប់និងវិភាគបណ្តាញដូចគ្នា – ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយលើផ្នែកនៃការវាយប្រហារ Cynet ត្រូវបានបង្កើតឡើងពីដំបូងរហូតដល់គ្រប់ដំណាក់កាលទាំងអស់នៅ environment ទាំងមូល។
អង្គការជាច្រើនបានងាកទៅ EDR ដើម្បីបិទគម្លាតការគំរាមកំហែងកម្រិតខ្ពស់។ នៅពេលមានការទាមទារ EDRs ដោះស្រាយការគំរាមកំហែងដោយស្ងប់ស្ងាត់តាមគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ EDRs ផ្តោតលើដំណើរការប្រតិបត្តិត្រួតពិនិត្យការកែសម្រួលប្រព័ន្ធឯកសារនិងបញ្ជីឈ្មោះជាដើម។
ស្រដៀងគ្នាដែរការពឹងផ្អែកលើឧបករណ៍វិភាគបណ្តាញក៏ផ្តល់តម្លៃមួយផ្នែកផងដែរ។ ខណៈពេលដែលការវិភាគបណ្តាញអាចបង្ហាញពីការចង្អុលបង្ហាញនៃការវាយប្រហារ។
Second Pain: Manual Burden
EDR ក៏ដូចជាឧបករណ៍វិភាគបណ្តាញផ្តោតទៅលើការស្វែងរកការគំរាមកំហែង។ ការជូនដំណឹងរបស់ EDR តម្រូវឱ្យមានដំណើរការដោយដៃក្នុងការជ្រើសរើសការជួសជុល។ ប្រតិបត្តិការដោយដៃនេះអាចផ្តល់សុវត្ថិភាពតែនៅពេលដែលដំណើរការដោយក្រុមសន្តិសុខដែលមានជំនាញនិងបុគ្គលិកល្អ។
ក្រុមអ្នកវិភាគសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយមានតម្លៃថ្លៃនិងពិបាកក្នុងការស្វែងរកដែលធ្វើឱ្យតម្លៃរបស់ EDR ល្អបំផុតសម្រាប់អ្នកប្រើទាំងអស់។
ហេតុអ្វី Cynet ល្អជាង?
Cynet មិនស្ថិតនៅក្រោមចំនុចខ្វះខាតផ្នែកសុវត្ថិភាពទាំងនេះទេចាប់ពីការផ្តល់នូវការការពារ 360 នៅទូទាំង Environment ទាំងមូល ការត្រួតពិនិត្យអ្នកប្រើប្រាស់ Login/Logout និងការត្រួតពិនិត្យទំនាក់ទំនងបណ្តាញខាងក្នុងនិងខាងក្រៅរបស់ម៉ាស៊ីន។ Cynet មិនត្រឹមតែរកឃើញការគំរាមកំហែងកម្រិតខ្ពស់នោះទេតែថែមទាំងរារាំងការគំរាមកំហែងទាំងអស់ រួមជាមួយការជួសជុលស្វ័យប្រវត្តិ៕

ប្រភព ៖
https://thehackernews.com/2019/03/cynet-endpoint-security.html