លោក Beto O’Rourke ដែលជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប បានឲ្យគ្រប់គ្នាដឹងថាខ្លួនគឺជាសមាជិកនៃក្រុមហ៊ុន Hacker ឈ្មោះ Cult of the Dead Cow ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់។
ក្រុមហ៊ុន Hacker មួយនេះបានរៀបចំមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធ Network តាំងពីសម័យកាលអ៊ីនធឺណិតដំបូងៗ និងបានបង្កើតនូវ Tool សម្រាប់វាយលុយប្រព័ន្ធប្រតិបត្តិការ Windows ទៀតផង។ ក្រុមនេះក៏បានបញ្ចេញឲ្យប្រើនូវ Tool ល្បីៗមួយចំនួនដូចជា Back Orifice ដែលអាចបញ្ជា Windows ពីចម្ងាយបាន។
Beto O’Rourke បានចាប់ផ្ដើមប្រឡូកក្នុងផ្នែកនយោបាយនៅឆ្នាំ ២០០៥ និងបានក្លាយជាសមាជិកក្រុមប្រឹក្សា El Paso។ ដើម្បីជៀសវាងការប៉ះពាល់ពីប្រវត្តិរបស់ខ្លួន សមាជិកនៃក្រុម Cult of the Dead Cow ព្យាយាមលាក់បាំងអត្តសញ្ញាណលោក Beto O’Rourke។ យ៉ាងណាក្ដីបុរសវ័យ ៤៦ ឆ្នាំនេះ បានប្រថុយ បើកបង្ហាញប្រវត្តិរបស់ខ្លួនដល់សារព័ត៌មានដោយមិនមានការលាក់បាំងនោះឡើយ។
Reuters បានចាត់ទុកថាលោក Beto O’Rourke គឺជា Hacker ដ៏ល្បីឈ្មោះមួយរូបក្នុងប្រវត្តិសាស្ត្រនយោបាយសហរដ្ឋអាមេរិក។ ប្រសិនបើលោកទទួលបានជ័យជម្នះ នោះ Beto O’Rourke នឹងក្លាយជា Hacker ដំបូងគេក្នុងលោក ដែលអាចដឹកនាំប្រទេសបាន៕
