ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះថា មន្ទីរបញ្ចកោណបានចាប់ផ្តើម ស៊ើបអង្កេតលើរដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិ អាម៉េរិកលោក Patrick Shanahan ចំពោះការចោទប្រកាន់ ទៅនឹងអតីតនិយោជក របស់ក្រុមហ៊ុន Boeing ។
អគ្គអធិការចារកម្មរបស់ ក្រសួងការពារជាតិ នឹងពិនិត្យមើលបញ្ហានេះ បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមតាមដានបញ្ហានេះ ។
លោក Shanahan ត្រូវបានគេចោទប្រកាន់ ពីបទសរសើរក្រុមហ៊ុន Boeing ជាញឹកញាប់នៅក្នុង កិច្ចប្រជុំអំពីកិច្ចសន្យា និងការទិញរបស់រដ្ឋាភិបាល ។
លោក Shanahan ដែលបដិសេធរាល់ការធ្វើខុស បានចំណាយពេលបម្រើការអស់ ៣០ឆ្នាំ នៅក្នុងក្រុមហ៊ុន Boeing ។
គាត់បានឡើងឋានន្តរស្មី ដែលក្លាយជានាយកប្រតិបត្តិ ជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន ផលិតយន្តហោះដ៏ធំបំផុត របស់ពិភពលោកមួយនេះ ។
កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋទទួលខុសត្រូវ និងសីលធម៌នៅក្រុងវ៉ាស៊ីនតោន បានដាក់ពាក្យបណ្តឹងទៅ អធិការអគ្គនាយក មន្ទីរប៉ង់តាហ្គោន អំពីលោក Shanahan ៕
