អន្តរជាតិ កូរ៉េខាងត្បូង៖ ចាប់ខ្លួនបុរស២នាក់ លួចបង្កប់កាមេរ៉ា​ ក្នុងបន្ទប់សណ្ឋាគារជាង៤០ ក្នុងទីក្រុងចំនួន១០

0

បុរសពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ ដោយប្រើប្រាស់ម៉ាស៊ីនថតចារកម្ម(លួចថតវីដេអូ) នៅក្នុងបន្ទប់សណ្ឋាគារ របស់ភ្ញៀវចំនួន ១.៦០០នាក់។ នេះបើតាមប៉ូលិស បាននិយាយកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា បើយោងតាមដីកាចាប់ខ្លួន ទីភ្នាក់ងារប៉ូលិសជាតិ បានចេញផ្សាយខ្លី សម្រាប់ជនសង្ស័យទាំងពីរនាក់ ដែលទី១គឺត្រកូល Park អាយុ ៥០ឆ្នាំ និងមិត្តភក្តិរបស់គាត់ត្រកូល Kim អាយុ ៤៨ឆ្នាំ គឺត្រូវបានចោទប្រកាន់ពីបទ លួចបង្កប់កាមេរ៉ា ហើយផ្សាយបន្តផ្ទាល់គេ ពីបន្ទប់ភ្ញៀវសណ្ឋាគារ-នៅលើគេហទំព័រ របស់ពួកគេនៅរវាងថ្ងៃទី២៤ ខែវិច្ឆិកា និងថ្ងៃទី៣ ខែមីនា។

ប៉ូលីសក៏កំពុងស៊ើបអង្កេត មនុស្សពីរនាក់ទៀត ដែលជាប់ពាក់ព័ន្ធ។

Park និង Kim ត្រូវបានគេសង្ស័យថា បានដំឡើងកាមេរ៉ាដាក់ នៅខាងក្នុងប្រអប់ផ្សេងៗ, នៅក្នុងម៉ាស៊ីនបាញ់សំងួតសក់ និងកន្លែងសម្ងាត់ផ្សេងទៀត នៅក្នុងបន្ទប់សណ្ឋាគារចំនួន ៤២បន្ទប់ ក្នុងទីក្រុងចំនួន ១០ នៅក្នុងខេត្ត ហ្គឿងសាង និង ខេត្ត ឆុងឆឹង ប្រទេសកូរ៉េខាងត្បូង។

ប៉ូលីសបាននិយាយថា កញ្ចក់កាមេរ៉ាមួយចំនួន គឺតូចបំផុត ទំហំត្រឹមតែ ១មីលីម៉ែត្រ នៃអង្កត់ផ្ចិត អាចថត បានរយៈពេលជាង ៣ខែ ដោយគ្មានការសង្ស័យ។

គេហទំព័រ ឬ website របស់ពួកគេដែលមានរូបវីដេអូ លួចថតទាំងនោះ ដែលមានមូលដ្ឋាននៅក្រៅប្រទេស និងមានសមាជិកជាង ៤.០០០នាក់។

ប៉ូលីសបានជឿថា ជនសង្ស័យអាចរកលុយ បានប្រហែល ៧លានវ៉ុន ស្មើនឹង ៦.២០០ដុល្លារ តាមរយៈការលក់វីដេអូនោះ ទៅសមាជិកមួយចំនួន។ ប៉ូលិស ក៏កំពុងធ្វើការស៊ើបអង្កេតណាមួយ នៃវីដេអូដែលបានបង្ហោះ នៅលើគេហទំព័រផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here