ក្នុងរយៈពេល ២៤ ម៉ោងកម្មវិធីផ្ញើសារ Telegram ទទួលបានអ្នកប្រើប្រាស់ថ្មីមានចំនួនច្រើន ជាង ៣ លាននាក់។ Telegram គឺជាកម្មវិធីផ្ញើសារបន្ទាន់ឥតគិតថ្លៃដូចជា WhatsApp ដែលល្បីល្បាញចំពោះការអ៊ីនគ្រីប និងសារមានភាពជាឯកជនជាសារ ។ ជាមួយ Telegram អ្នកអាចចូលប្រើសាររបស់អ្នកនៅលើឧបករណ៍ជាច្រើនប្រភេទ។
ជាមួយបណ្តាញផ្ញើរសារ Telegram គ្រប់សារ និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវគេអ៊ិនគ្រីបដោយប្រើបន្សំនៃការអ៊ីនគ្រីប AES 2048-bit RSA encryption និង Diffie-Hellman មានសុវត្ថិភាពសម្រាប់ការផ្លាស់ប្តូរ។ Telegram ដំណើរការលើអ្នកប្រើបរិច្ចាគ ហើយក្រុមហ៊ុនអះអាងថា ខ្លួននឹងមិនលក់ពាណិជ្ជកម្ម ឬរកប្រាក់ពីទិន្នន័យរបស់អ្នកប្រើប្រាស់ទេ។ លោក Pavel Durov ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Telegram បញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថាអ្នកប្រើប្រាស់ថ្មីចំនួន ៣ លាននាក់ចូលរួមប្រើប្រាស់កម្មវិធី Telegram ក្នុងអំឡុងពេល Facebook គាំង។
ការគាំងFacebook
អ្នកប្រើប្រាស់រាប់ពាន់លាននាក់ទទួលរងផលប៉ះពាល់ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram, Whatsapp និងFacebook ដោយបញ្ហាការដាច់ចរន្តអគ្គិសនី។ ក្រុមមន្ត្រីមកពី Facebook អះអាងថា Facebook បិទដោយសារតែមានកំហុសឆ្គងខាងក្នុងហើយវាក៏បង្ករឱ្យ មានផលប៉ះពាល់ដល់វេទិកា Facebook ដែលជាងអ្នកគ្រប់គ្រងលើ Instagram និង WhatsApp ផងដែរ។
ហ្វេសប៊ុកនិយាយថា “ក្រុមហ៊ុនដឹងថា មានអ្នកខ្លះកំពុងមានបញ្ហាក្នុងការចូលទៅកាន់កម្មវិធីហ្វេសប៊ុក។ ក្រុមហ៊ុនធ្វើការដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់ តាមដែលអាចធ្វើទៅ បាន។ អ្នកប្រើដែលរងផលប៉ះពាល់ដោយចៃដន្យមាននៅអាមេរិក អឺរ៉ុប អាមេរិកខាងត្បូង អូស្ត្រាលី និងអាស៊ី។ ការគាំងនេះបង្ករផលប៉ះពាល់ដល់ក្រុមហ៊ុនជាកម្មសិទ្ធរបស់ Facebook ឈ្មោះ Oculus ៕

ប្រភពព័ត៌មាន៖
https://gbhackers.com/instant-messaging-app-telegram/