ប្រសិនបើអ្នកចូលទៅឆែកមើលផេកធំៗ ឬក៏បុគ្គលល្បីៗ អ្នកតែងតែឃើញមានសញ្ញាគ្រីសពណ៌ខៀវបញ្ជាក់ទទួលស្គាល់ពីក្រុមហ៊ុនហ្វេសប៊ុក។ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលបានដឹងច្បាស់ពីផលប្រយោជន៍នៃការទទួលបាន Verified Page នេះ។
ហេតុផល ៥ យ៉ាង ដែលជាសារប្រយោជន៍ពី Verified Page ៖
១. ងាយរក៖ ជាទូទៅប្រសិនបើផេកអ្នកទទួលបានការទទួលស្គាល់ពីហ្វេសប៊ុក ពេលអតិថិជនអ្នកចង់រកប្រាកដជាងាយជាងមុន ហើយក៏លោតចេញលើផេកដែលមិនទទួលបាន Verified ផងដែរ។
២. បានការគាំទ្រកាន់តែច្រើន ៖ ប្រសិនបើផេកអ្នករាល់ពេលគេស្វែងរកតែងតែនៅលើគេ ឬបង្ហាញខ្លួនមុនគេនោះ ចំនួនអ្នកចូលមើល ចូល Like ចូល Comment ឬក៏ទិញផលិតផលក៏កើនឡើងដូចគ្នា។
៣. Reach ច្រើនជាងមុន ៖ អ្នកអាចចំណាំមើលដោយខ្លួនឯងបានថា មុនពេលទទួលបាន Verified ជាទូទៅផេកអ្នក Reach ឬក៏បានទៅដល់មនុស្សប៉ុន្មានអ្នក ហើយពេលបាន Verified រួច តើចំនួននោះកើនឡើងបានឬយ៉ាងណា។
៤. ទទួលបានការទុកចិត្ត ៖ ផេក Verified គឺសំដៅផេកនោះជាផេកពិត ហើយការទទួលបាននេះ ក៏មិនមែនជារឿងងាយស្រួលដែរ។ ដូច្នេះតាមរយៈការទទួលស្គាល់ពីហ្វេសប៊ុកក៏អាចបន្ថែមទំនុកចិត្តដល់អតិថិជន ឬអ្នកគាំទ្របានដែរ។
៥. ជៀសវៀងក្លែងបន្លំ ៖ ចំណុចនេះជារឿងសំខាន់ ព្រោះដូចដែលអ្នកអាចធ្លាប់ឃើញស្រាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកតែងប្រទះនឹងផេកមិនពិតមួយចំនួន។ ចំពោះម្ចាស់ផេក ប្រាកដជាមិនចង់ឲ្យមានការក្លែងបន្លំព័ត៌មានឡើយ ហើយអ្នកផ្ទាល់ក៏មិនចង់ឲ្យអ្នកគាំទ្រ ទទួលការបោកប្រាស់ដែរ។ ដូចនេះផេក Verified អាចបញ្ជាក់បានគ្រប់យ៉ាង ក៏ដូចជាបញ្ចប់ផេកក្លែងក្លាយដែរ។
