ក្រុមហ៊ុន Microsoft បានចាប់ផ្ដើមបញ្ចេញការអាប់ដេតថ្មីមួយសម្រាប់ Windows 7 ដើម្បីប្រាប់អ្នកប្រើប្រាស់អំពីការបញ្ចប់ការទ្រាំទ្រប្រព័ន្ធប្រតិបត្តិការ Widnows ស៊េរីនេះ។
Microsoft នឹងលែងគាំទ្រ (Support) Windows 7 នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។ ការបញ្ចប់នេះមានន័យថាអ្នកប្រើ Windows 7 នឹងលែងទទួលបានការអាប់ដេតប្រព័ន្ធសុវត្ថិភាព ហើយក្រុមហ៊ុនចង់ឲ្យអ្នកប្រើប្រាស់ប្ដូរប្រើ Windows 10 ជំនួសវិញ។
គួរដឹងថាការផ្ញើសារផ្ដល់ដំណឹងនេះនឹងបញ្ឈប់នៅពេលការទ្រាំទ្រ Windows 7 ត្រូវបញ្ចប់នៅខែមករា ឬបើអ្នកប្រើប្រាស់ចុចយកពាក្យ “Do not remind again” លើផ្ទាំង Notification៕
