Facebook គឺជាបណ្ដាញសង្គមមួយ ដែលនាំមនុស្សលោកទាំងជិតឬឆ្ងាយ អោយមានទំនាក់ទំនងល្អ មិនថានៅទីណាឡើយ អោយតែមានសេវាអ៊ីនធឺណិត យើងអាចទំនាក់ទំនងគ្នា បានតាមរយៈបណ្ដាញសង្គម យក្សមួយនេះ។ Facebook ក៏មានមុខងារ ជាច្រើនផ្សេងៗទៀត ដែលតែងតែចេញថ្មី ពីមួយជំនាន់ទៅមួយជំនាន់ ហើយនៅពេលថ្មីៗនេះ Facebook ក៏នឹងនាំយកមុខងារថ្មីមួយទៀត ដូចទៅមុខងារមួយ នៅក្នុង Telegram ដែរ។
សម្រាប់មុខងារដែលខាង Facebook ត្រៀមទម្លាក់ចូលក្នុងកម្មវិធី Facebook Messenger នេះ គឺគេអោយឈ្មោះថា “Message Replies” ហើយលក្ខណៈពិសេសរបស់វា អនុញ្ញាតអ្នកលេងឆាត ក្នុងក្រុមអាចធ្វើការឆ្លើយតបសារជាពិសេស ទៅកាន់នរណាម្នាក់ ដែលអ្នកចង់ Reply។ លើសពីនេះ វាពិតជាអាចជួយអោយការលេងសារនៅក្នុងក្រុម កាន់តែមានភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងគ្នា និងធ្វើអោយម្នាក់ក្នុងចំនោមមនុស្សក្នុងក្រុមនោះ កាន់តែងាយស្រួលប្រាប់ពីអ្វី ដែលអ្នកកំពុងឆ្លើយតប ឬសួរនាំផ្សេងៗ មិនអោយចំឡំគ្នា។ ដើម្បីប្រើប្រាស់លក្ខណៈពិសេសនេះបាន គឺគ្រាន់តែចុចសង្កត់នៅលើសាររបស់នរណាម្នាក់ ដែលយើងចង់ឆ្លើយតប ឬសួរ ពេលនោះ វានឹងចេញរូប Emoji និងមានសញ្ញាព្រួញ(Reply to) នៅខាងចុងគេ រួចធ្វើការសរសរអ្វីដែលអ្នកចង់ឆ្លើយតបហ្នឹងគេ ហើយចុចផ្ញើទៅ ជាការស្រេច។
យ៉ាងណា ចំពោះការបញ្ចេញមុខងារ “Message Replies” នេះ នៅមិនទាន់ដាក់ចេញអោយប្រើពេលលេញ នៅឡើយទេ ប៉ុន្តែវានឹង ធ្លាក់មកដល់ថ្ងៃនេះ សម្រាប់ App Store អោយអាប់ដេតមុនគេ ចំណែកសម្រាប់អ្នកប្រើ Play Store វិញ អាចនឹងត្រូវរង់ចាំសិន។
