ទើបតែពេលថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាពត៌មានវិទ្យា (IT) របស់ក្រុមហ៊ុន Check Point ត្រូវបានរកឃើញនូវ មេរោគ Malware ដ៏ទំនើបមួយ ដែលវាយប្រហារទៅលើអ្នកប្រើប្រាស់ Android តាមរយៈកម្មវិធី Google Play Store លើទូទាំងពិភពលោកតែម្ដង។ រហូតមកដល់ពេលនេះ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Android សរុបចំនួនជាង 150 លាននាក់ទៅហើយ ដែលបានប្រឈមមុខនឹងមេរោគថ្មីមួយនេះ។
បើយោងទៅតាមរបាយការណ៍ ដែលផ្សព្វផ្សាយចេញមកថ្មីៗនេះ បានបង្ហាញថាមេរោគមួយនេះ គឺត្រូវបានគេហៅថា “SIMBAD” ដែលភាគច្រើនត្រូវបាន ប្រទះឃើញមាននៅក្នុងហ្គេមប្រភេទ Simulator ហើយវាក្លែងធ្វើជាផ្ទាំងផ្សព្វផ្សាយ (Ads) ដើម្បីជៀសវាងការសង្ស័យ ពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ ចំណែកឯនៅក្នុងការស្រាវជ្រាវឲ្យស៊ីជម្រៅទៅ ក៏បានរកឃើញថា កូដរបស់មេរោគថ្មីមួយនេះ គឺត្រូវបានលាក់ខ្លួននៅខាងក្នុង កម្មវិធី ឬក៏ឧបករណ៍អភិវឌ្ឍកម្មវិធី (SDK) ដោយមានគោលបំណង ចង់លួចបន្លំរកប្រាក់ចំណេញ ពីអ្នកកំពុងប្រើប្រាស់ដែលមិនចាប់អារម្មណ៍ ហើយក៏មានការលំបាក ក្នុងការស្វែងរកថែមទៀតផង។
***បញ្ជីទាំង 10 ខាងក្រោមនេះ គឺសុទ្ធតែជាកម្មវិធី និងហ្គេមកំពូលៗដែលត្រូវបានឆ្លងមេរោគពី SIMBAD៖
1. Snow Heavy Excavator Simulator (ចំនួនទាញយក 10,000,000 ដង)
2. Hoverboard Racing (ចំនួនទាញយក 5,000,000 ដង)
3. Real Tractor Farming Simulator (ចំនួនទាញយក 5,000,000 ដង)
4. Ambulance Rescue Driving (ចំនួនទាញយក 5,000,000 ដង)
5. Heavy Mountain Bus Simulator 2018 (ចំនួនទាញយក 5,000,000 ដង)
6. Fire Truck Emergency Driver (ចំនួនទាញយក 5,000,000 ដង)
7. Farming Tractor Real Harvest Simulator (ចំនួនទាញយក 5,000,000 ដង)
8. Car Parking Challenge (ចំនួនទាញយក 5,000,000 ដង)
9. Speed Boat Jet Ski Racing (ចំនួនទាញយក 5,000,000 ដង)
10. Water Surfing Car Stunt (ចំនួនទាញយក 5,000,000 ដង)
