2FA ឬ Two-Factor Authentication ជមធ្យោបាយស្រទាប់ទីពីរនៃការការពារគណនីរបស់អ្នកប្រើប្រាស់ ត្បិតជនខិលខូចឬនរណាម្នាក់អាចដឹងកូដសម្ងាត់ (Password) ដើមរបស់អ្នកក៏ដោយ។ ជាធម្មតាពេលអ្នកបើកមុខងារ 2FA ក្នុងបណ្តាញសង្គមឬកម្មវិធីណាមួយ នោះវានឹងលោតផ្ញើលេខកូដប៉ុន្មានខ្ទង់ចូលទៅក្នុងលេខទូរសព្ទលោកអ្នក ដើម្បីយកកូដស្រទាប់ទីពីរនោះ បើកចូលដំណើរការគណនី។
១.ចុចលើប៊ូតុង Options នៅចំហៀងខាងស្តាំផ្នែកខាងលើបង្អស់នៃទំព័រ Profile
២.ក្នុងបណ្តុំទីតាំង Account > រើសយក Two-Factor Authentication
៣.ចុចបើកលើពាក្យ Require Security Code
៤.ចុចយកពាក្យ Add Number
៥.វាយបញ្ចូលលេខទូរសព្ទរបស់អ្នក រួចចុច Next
៦.នោះនឹងមានកូដផ្ញើចូលប្រអប់ SMS ក្នុងទូរសព្ទ
ក្រោយៗមករៀងរាល់ការ Log In គណនី Instagram ចូលឧបករណ៍ថ្មីណាមួយ វានឹងទាមទារជាចាំបាច់នូវកូដសម្ងាត់ស្រទាប់ទីពីរនេះ ដែលអាចរកបានតែសាមីខ្លួនអ្នកកាន់លេខទូរសព្ទនោះផ្ទាល់តែប៉ុណ្ណោះ។
