បុរសវ័យ ២៤ ឆ្នាំម្នាក់មានតួនាទីជាអ្នកជំនាញផ្នែកស្រាវជ្រាវលើបញ្ហាប្រព័ន្ធសុវត្ថិភាពអ៊ីនធើណិត ដែលធ្វើការនៅក្នុងក្រុមហ៊ុនផ្នែកសុវត្ថិភាព Malwarebyes Security ត្រូវបានចាប់ខ្លួនពីបទលួចចូលទៅ Hack ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនហ្គេម Nintendo។ នេះបើយោងតាមសារព័ត៌មាន TheVerge។
បុរសឈ្មោះ Zammis Clark ដែលជាអ្នកជំនាញខាងលើ បានលួចយកទិន្នន័យព័ត៌មានសំខាន់ៗច្រើនជាង ៤៣ ០០០ ឯកសារ(Files) ពី Server ក្រុមហ៊ុន Microsoft ដែលជា Server សំខាន់ផ្ទុកនូវឯកសារជំនាន់ Windows ថ្មីដែលមិនទាន់ប្រកាស។
ប្រភពដដែលបានឲ្យដឹងថា Clark បានលួចចូលទៅ Server ក្រុមហ៊ុន Microsoft បានតាំងពីខែមករា ឆ្នាំ ២០១៧ រួចហើយថែមទាំងបានលួចផុស(upload) សេវាកម្ម Microsoft’s network freely កាលពីបីសប្តាហ៍មុន ក្នុងឆ្នាំ ២០១៩។
ជាងនេះទៀត Clark ក៏លួចផុស និងទាញយកឯកសារជាច្រើនផ្សេងទៀត និងបានចែកចាយទៅកាន់ Internet Relay Chat(IRC) Server ដែលជាកន្លែងប្រមូលផ្តុំដោយ Hacker ខ្លាំងៗទូទាំងពិភពលោក ដើម្បីអាចចូលទៅលួចយកទិន្នន័យពី Microsoft Server។
ជើងខ្លាំងវ័យក្មេងរូបនេះ ត្រូវបានប៉ូលីសអ៊ីនធើណិត រកឃើញថា បានលួច upload មេរោគកុំព្យូទ័រចូលបណ្ដាញ Microsoft network តាមរយៈកុំព្យូទ័រផ្ទាល់ខ្លួនគេដែលទុកនៅផ្ទះ។ បន្ទាប់ពីនោះមក ក្រុមអ្នកជំនាញប្រចាំនៅក្រុមហ៊ុន Microsoft cyber team, FBI, EUROPOL និង NCCU សហការគ្នាតាមរកបណ្ដាញជើងខ្លាំងវ៏័យក្មេងរូបនេះ។
Clark បានលួចចូលលើកចុងក្រោយតាមរយៈ VPN ដែលជា Game development Serverក្រុមហ៊ុនហ្គេម Nintendo កាលពីខែមិនា ឆ្នាំ ២០១៨។ រូបគេលួចបាន ២៣៦៥ (Usernames និង Password)។ សរុបជាទឹកប្រាក់ដែល Clark លួចបានត្រូវគេប៉ាន់ប្រមាណថាខ្ទង់ ៩១៣ ០០០ ដល់ ១,៨ លានដុល្លារអាមេរិក។ ចំណែក Microsoft ខាតអស់ប្រមាណជា ២ លានដុល្លារអាមេរិក។
