តាមប្រភពពីMetroបានឱ្យដឹងថា ក្មេងប្រុសអាយុ១៤ឆ្នាំ Griffin Spikoski បានរកប្រាក់ជិត២០ម៉ឺនដុល្លារ ដោយគ្រាន់តែលេងហ្គេមលើអនឡាញ ហៅថា Fortnite ។ គេបានក្លាយទៅជាអ្នកលេងហ្គេមអាជីព ជាមួយMisfits Gaming ដែលជាលីគ សម្រាប់ជើងខ្លាំងលេងហ្គេម Fortnite ជុំវិញពិភពលោក។
Spikoski ដែលមានគេស្គាល់ក្រៅតាមអនឡាញថា«Sceptic» ប្រាប់ថា គេបានលេងហ្គេម៨ម៉ោងក្នុងមួយថ្ងៃជាទូទៅ ក្រោយពេលរៀនចប់ការសិក្សាលើអនឡាញ ។ នៅចុងសប្តាហ៍ឈប់សម្រាក គេលេងដល់ទៅ១៨ម៉ោង ក្នុងមួយថ្ងៃ។ Spikoski ប្រាប់ ABC13 ថា «វាដូចជាការងារមួយរបស់ខ្ញុំអុីចឹង»។
ក្មេងប្រុសម្នាក់នេះ បានធ្វើឱ្យគ្រប់គ្នាស្គាល់តាមរយៈវីឌីអូមួយ ដែលបង្ហោះបង្ហាញអំពីការផ្តោលជើងខ្លាំងនៅក្នុងហ្គេម Fornite ។ វីឌីអូនេះបានទាក់ទាញការមើលដល់ទៅ៧.៥លានដង ដែលធ្វើឱ្យរូបគេអាចរកលុយតាម Subscribers និង អ្នកផ្សាយពាណិជ្ជកម្មលើ YouTube។ ពេលនេះ គេមានអ្នកSubscribe លើសពី១លាននាក់។
Spikoski បានប្រាប់ថា ខ្លួនបានរក្សាលំនឹងរបស់ការសិក្សានិងការលេងហ្គេម ដើម្បីកុំឱ្យវល់។ គេក៏កំពុងសន្សំលុយបានមកពីការលេងហ្គេមសម្រាប់ទុកទៅថ្ងៃក្រោយ ពេលដែលអាជីពជាអ្នកលេងហ្គេមរបស់គេបាត់បង់ ហើយអាចយកលុយទាំងនោះសម្រាប់បង់ថ្លៃមហាវិទ្យាល័យ ឬយកទៅទិញផ្ទះឬរថយន្ត៕
