រដ្ឋមន្ត្រីការពារជាតិ ស្តីទីសហរដ្ឋអាមេរិក លោក Patrick Shanahan បានព្រមានចំពោះ ប្រទេសណាមួយ ដែលសម្លឹងបាញ់តេស្ត អាវុធប្រឆាំងផ្កាយរណប ដូចជាការតេស្តមួយដែល ឥណ្ឌាបានធ្វើកាលពីថ្ងៃពុធថា ពួកគេនឹងប្រឈមមុខនឹង ការធ្វើឲ្យមានសម្រាមក្នុងលំហ ព្រោះអាចមានសល់កម្ទេចកម្ទី ពីការបាញ់តេស្តនោះ។
ថ្លែងប្រាប់អ្នកសារ ព័ត៌មាននៅក្នុងរដ្ឋផ្លរីដា ក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅទីបញ្ជាការភាគខាងត្បូង របស់យោធាសហរដ្ឋអាមេរិក លោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែ កំពុងធ្វើការសិក្សា អំពីលទ្ធផលនៃមីស៊ីលដែល ឥណ្ឌានិយាយថា ខ្លួនបានបាញ់ទម្លាក់ ផ្កាយរបណមួយរបស់ខ្លួន។
យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក Shanahan បានបន្តដូច្នេះថា “សាររបស់ខ្ញុំនេះគឺ យើងនឹងរស់នៅក្នុងលំហអាកាស ដូច្នេះមិនត្រូវធ្វើឲ្យវាមាន ភាពរញ៉េរញ៉ៃនោះទេ។ លំហអាកាសគួរតែជាកន្លែងមួយ ដែលយើងអាចយក ធ្វើពាណិជ្ជកម្មបាន។ លំហអាកាសគឺជាកន្លែងមួយ ដេលមនុស្សគួរតែមាន សេរីភាពធ្វើប្រតិបត្តិការ” ៕
