ប្រទេសកូរ៉េខាងត្បូងចាប់ខ្លួនបុរសបួននាក់ដែលជាប់ចោទពីបទផ្សាយតាមអ៊ីនធឺណេតនៃ “សកម្មភាពឯកជន” ក្នុងបន្ទប់សណ្ឋាគារចំនួន ១៦00 នាក់។ បុរសទាំងនោះត្រូវចោទថាដំឡើងកាមេរ៉ាខ្នាតតូចនៅលើទូរទស្សន៍ ឧបករណ៍ទុកម៉ាស៊ីនសក់សម្ងួតសក់ និងរន្ធសាកដើម្បីកត់ត្រាសកម្មភាពឯកជនទាំងអស់ដែលត្រូវលក់តាមប្រព័ន្ធអ៊ីនធឺណេតរហូតដល់ទៅ ៦២00 ដុល្លារ។
ប្រសិនបើការចោទប្រកាន់ទាំងនោះត្រូវបង្ហាញថាត្រឹមត្រូវ ពួកគេអាចប្រឈមនឹងការជាប់គុករហូតដល់ ១០ឆ្នាំនិងពិន័យ ៣០លានវ៉ុនស្មើនឹង ២៦.៥៧១ដុល្លារ ឬ ២0.១៧៥ផោន។ បុរសទាំងនោះបង្កើតវេបសាយនៅខែវិច្ឆិកាជាកន្លែងដែលពួកគេអនុញ្ញាតឱ្យអ្នកប្រើបង់ប្រាក់សម្រាប់វីដេអូពេញឬមើលឈុតខ្លីៗ៣0 វិនាទីដោយឥតគិតថ្លៃ។ ពួកគេរាយការណ៍ថាបង្ហោះវីដេអូចំនួន ៨០៣ និងទទួលប្រាក់ពីសមាជិកបង់ប្រាក់ចំនួន ៩៧នាក់មុនពេលវេបសាយត្រូវគេដកចេញ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូលប្រាប់សារព័ត៌មាន Korea Herald ក្នុងស្រុកកូរ៉េថា “ទីភ្នាក់ងារប៉ូលិសដោះស្រាយយ៉ាងតឹងរ៉ឹងជាមួយឧក្រិដ្ឋជនដែលបង្ហោះនិងចែកចាយវីដេអូខុសច្បាប់នៅពេលពួកគេបំផ្លាញសេចក្តីថ្លៃថ្នូររបស់មនុស្សយ៉ាងធ្ងន់ធ្ងរ” ។
ឧបទ្ទវហេតុនាពេលថ្មីៗនេះបង្កឱ្យមានការប្រឆាំងតវ៉ាប្រឆាំងនឹងការថតខ្សែភាពយន្តរួមភេទនិងអាក្រាតកាយដែលចំនួននៃឧប្បត្តិហេតុបែបនេះកើនឡើងច្រើនដង។ ប៉ូលិសនិយាយថា “មានករណីស្រដៀងគ្នានេះដែរកាលពីអតីតកាលដែលមានកាមេរ៉ាខុសច្បាប់ត្រូវដំឡើងដោយសម្ងាត់និងត្រូវគេមើលនិងតាមដានយ៉ាងសម្ងាត់ ប៉ុន្តែនេះគឺជាលើកទីមួយដែលប៉ូលិសចាប់កន្លែងដែលវីដេអូត្រូវចាក់ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណែត” ។


ប្រភព៖
http://www.ehackingnews.com/2019/03/1600-motel-guests-were-secretly.html