ក្រុមហ៊ុន Apple បញ្ចេញនូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាមួយនឹងការចេញផ្សាយប្រព័ន្ធ iOS 12.2 និងជួសជុលភាពងាយរងគ្រោះសុវត្ថិភាពចំនួន ៥១ ដែលប៉ះពាល់ដល់ផលិតផល របស់ Apple ជាច្រើនដូចជាលើឧបករណ៍ប្រើអង្គប្រតិបត្តិការ iOS, MacOS, Safari, tvOS, iTunes, iCloud ។
ប្រព័ន្ធប្រតិបត្តិការ iOS ១២.២ ចេញផ្សាយជាមួយនឹងការជួសជុលបញ្ហា សុវត្ថិភាពជាច្រើនដែលប៉ះពាល់ដល់ FaceTime, GeoServices, file , WebKit, Wi-Fi, Siri, Kernel និងសមាសធាតុ iOS ផ្សេងទៀត។ ការធ្វើបច្ចុប្បន្នភាពលើ.MacOS Mojave 10.14.4 ជួសជុលចំណុចខ្សោយ WebKit នានា និងជួសជុលគុណវិបត្តិលើ kernel ដែលអនុញ្ញាត បណ្តាញ NFS ចែកចាយមេរោគសិប្បនិម្មិតដើម្បីប្រតិបត្តិបំពាន។
ការធ្វើបច្ចុប្បន្នលើ Safari 12.1 ជួសជុលចំណុចខ្សោយក្នុងកម្មវិធី Safari ដែលធ្លាប់អនុញ្ញាតឱ្យទំព័រ មានស្គ្រីបឆ្លង មេរោគ ដោយសារតែសុពលភាពមិនត្រឹមត្រូវ។ ការធ្វើបច្ចុប្បន្នភាពលើ tvOS 12.2 ផ្តល់គុណ សម្បត្តិផ្នែកសុវត្ថិភាពដល់ក្រុមហ៊ុន Apple TV 4K និង Apple TV HD និងលើ iOS ជួសជុល កំហុស GeoServices និងជួសជុលផលប៉ះពាល់លើ Siri (CVE-2019-8502) ។ ក្នុងករណី នេះ ភាពងាយរងគ្រោះចំនួន១៩ របស់ iOS ត្រូវគេរកឃើញនៅក្នុងម៉ាស៊ីនកម្មវិធី Webkit ដែលប្រើដោយ Safari, Mail, App Store និងកម្មវិធីផ្សេងទៀតនៅលើ macOS, iOS និង Linux ។


ប្រភពព័ត៌មាន៖