អតីតពួកហេគឃ័រ ស៊ើបការណ៍សហរដ្ឋអាមេរិកជួយ United Arab Emirates ស៊ើបយក ការណ៍លើប្រធានរបស់ Al Jazeera និងឥស្សរជនប្រព័ន្ធផ្សព្វផ្សាយដទៃទៀតជាផ្នែកមួយនៃកម្មវិធីស៊ើបការណ៍សម្ងាត់ Emirati ដែលហៅថា Project Raven អំឡុងការបិទផ្លូវនៅប្រ ទេស Qatar។ យ៉ាងហោចណាស់មានអតីតភ្នាក់ងារសន្តិសុខជាតិ (NSA) និងយោធាអាមេរិក ធ្វើការក្នុងគម្រោង Project Rave ដែលបង្ហាញនៅក្នុងខែមករា ក្រោយពីពួកគេធ្វើចារកម្មលើអ្នកកាសែតអាមេរិក និងសកម្មជនអង់គ្លេស រួមជាមួយនឹងពួកអ្នកប្រឆាំង និងក្រុមអ្នកប្រឆាំង នឹងគ្រួសាររាជវង្សអារ៉ាប់។
គោលដៅរបស់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ចាប់ផ្តើមក្នុងជម្លោះការទូតនៅឆ្នាំ២០១៧ ជាមួយប្រទេសQatarនៅពេលដែលឃើញ UAE, Saudi Arabia, Bahrain, Egypt និងប្រទេសផ្សេងទៀតប្រឆាំងនឹងប្រទេសឈូងសមុទ្រតូច ក្រោយពីប្រទេសនោះរង ការចោទប្រកាន់ថា មានគាំទ្រភេរវកម្ម។ ប្រទេសនោះបិទផ្លូវអាកាស សមុទ្រ និងដីធ្លីនៅប្រទេស Qatar និងទាមទារឱ្យបិទ Al Jazeera ដែលជាអង្គភាពទទួលមូលនិធិពី រដ្ឋាភិបាល Qatar ។
ក្រោយមកគម្រោង Project Raven ចូលទៅក្នុងទូរស័ព្ទ iPhone របស់អ្នកកាសែតនិងអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន១០ នាក់ ដើម្បីពិនិត្យមើលថាតើពួកគេមាន ទំនាក់ទំនងជាមួយរដ្ឋាភិបាល Qatar ឬបងប្អូនឥស្លាមដើម្បីរកឱ្យឃើញគ្រួសាររាជវង្ស Qatar មានឥទ្ធិពលលើ Al Jazeera និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ភ្នាក់ងារស៊ើបអង្កេត Reuters បង្ហាញឱ្យដឹង។ ពួកគេប្រើកម្មវិធីមួយហៅថា Karma ដែលផ្តល់លទ្ធភាពឱ្យទូរស័ព្ទគោលដៅ ចូលដំណើរការដោយគ្រាន់តែបញ្ចូលអ៊ីម៉ែល និងលេខទូរស័ព្ទរបស់ពួកគេ។
ពួកគេមិនចាំបាច់ចុចលើតំណ ឬទាញយកអ្វីមួយដើម្បីទទួលបានការចូលដំណើរការនោះ ទេ។ ក្រោយមកពួកគេបញ្ចូនទិន្នន័យដែលប្រមូលបានទៅឱ្យភ្នាក់ងារស៊ើបការណ៍អារ៉ាប់ (UAE)។ក្នុងចំណោមអ្នកដែលត្រូវគេកំណត់អត្តសញ្ញាណនោះគឺបណ្តាញទូរទស្សន៍អេស្បាញលោក Giselle Khoury, Al Jazeera ជាម្ចាស់ផ្ទះ Faisal al-Qassem និងប្រធានក្រុម Al Jazeera លោក Hamad bin Thamer លោក Hamad bin Thamer bin Mohammed Al Thani ។ Abdullah Al-Athba, និពន្ធនាយកកាសែត Qatar លោក Abdulrahman Elshayyal និង Abdulrahman Elshayyal អ្នកបង្កើត Amzi Bishara ត្រូវគេកំណត់គោលដៅរួមជាមួយអ្នកសារ ព័ត៌មានមកពីទូរទស្សន៍ Al-Araby TV និង Al-Hiwa ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ការបង្ហាញស្តីពីអតីតបុគ្គលិករដ្ឋាភិបាលអាមេរិកកំពុងធ្វើការជាមួយរាជានិយមឈូងសមុទ្រ ដើម្បីឈ្លបយកការណ៍លើប្រព័ន្ធផ្សព្វផ្សាយចោទជាសំណួរលើការត្រួតពិនិត្យរបស់សហរដ្ឋ អាមេរិកទៅលើអតីតបុគ្គលិករបស់ខ្លួនដែលកំពុងចែករំលែកសមត្ថភាពហេគ ដែលពួកគេរៀនបានខណៈពេលកំពុងធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីជួយរដ្ឋាភិបាលបរទេសឱ្យឈ្លបយកការណ៍លើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រឆាំង។ គម្រោង Raven បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយមានជំនួយពីមន្រ្តីជាន់ខ្ពស់របស់លោក George W Bush និងអ្នកម៉ៅការស៊ើបការណ៍សម្ងាត់អាមេរិក។ ដំបូងឡើយគេបង្កើតវាដើម្បីតាមដានអំពើរភេរបកម្ម ប៉ុន្តែ ក្រោយវិវឌ្ឍទៅជាចារកម្មលើក្រុមអ្នកប្រឆាំង។


ប្រភពព័ត៌មាន៖
https://www.rt.com/news/455335-us-spies-hacked-bbc-aljazeera-phones-uae/