ទាហានឥណ្ឌាធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់ទៅប៉ាគីស្ថាននៅលើ Facebook

0

ទាហានចារកម្មឥណ្ឌាត្រូវចាប់ខ្លួនសម្រាប់ការបញ្ជូនព័ត៌មានអំពីចលនាទ័ពនិងសមយុទ្ធយោធាទៅឱ្យចារកម្មប៉ាគីស្ថាននៅលើ Facebook និង WhatsApp។ទាហានដែលមានអាយុ ២៦ឆ្នាំ​ បង្ហោះរូបកងវរសេនាតូចថ្មើរជើងមួយនៅក្នុងរដ្ឋ Madhya Pradesh ត្រូវគេរាយការណ៍ថាចូលរួមក្នុងការចែករំលែកព័ត៌មានជាមួយស្រ្តីប៉ាគីស្ថានដែលអះអាងថាជាអ្នកសារព័ត៌មានអន្តរជាតិ។  នៅពេលដែលពួកគេជជែកលេងជាប្រចាំតាមហ្វេសប៊ុកនិង WhatsApp គាត់ចាប់ផ្តើមផ្តល់ព័ត៌មានសម្ងាត់អំពីការធ្វើសមយុទ្ធយោធា។

នៅចុងបញ្ចប់គាត់ត្រូវគេចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការតាមដានស៊ើបអង្កេតរយៈពេលប្រាំមួយខែនេះបើយោងតាមឥណ្ឌានៅក្នុងប្រតិបត្តិការរួមគ្នាជាមួយការិយាល័យភ្នាក់ងារស៊ើបការណ៍សម្ងាត់និងប៉ូលីសក្នុងស្រុក។ អាជ្ញាធរនៅតែកំពុងស៊ើបអង្កេតថាតើគាត់ទទួលលុយជាថ្នូរនឹងព័ត៌មានដែលគាត់ផ្តល់ឬអត់។

កងទ័ពឥណ្ឌាប្រកាសពីការបង្ក្រាបលើបណ្តាញសង្គមនៅទូទាំងប្រទេសក្នុងខែមករា ហើយភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធានិងកំពុងធ្វើការត្រួតពិនិត្យកាំភ្លើងនិងទូរស័ព្ទរបស់ពួកទាហានចាប់តាំងពីពេលនោះមក ហើយព្រមានពួកគេមិនឱ្យបង្ហោះរូបណាមួយឬចែកចាយសម្ភារៈណាមួយដែលជារបស់យោធា។

ប្រភព ៖

https://www.rt.com/news/459549-indian-army-leak-honeypot-pakistan/

LEAVE A REPLY

Please enter your comment!
Please enter your name here