រដ្ឋាភិបាលចិនបានបិទវិបសាយ Wikipedia គ្រប់ភាសាទាំងអស់មិនអាចបើកចូលស្វែងរកព័ត៌មានបាន សូម្បីតែភាសាចិនខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ប្រភពដដែលបានបន្ថែមទៀតថា វិបសាយចំណេះដឹងមិនចេះរឹងស្ងួតត្រូវបានគេបិទតាំងពីខែមេសា តរហូតដល់ខែឧសភានេះ ដោយកាលពីមុនអាចចូលមើលបានតែភាសាចិន ក៏ប៉ុន្តែពេលកន្លងទៅថ្មីៗនេះស្រាប់តែបាត់ទាំងភាសាចិនថែមទៀតផង។
ដូចនេះវាសនា Wikipedia ក៏មិនខុសពី Google និង YouTube ផងដែរ៕