ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានរកឃើញកំហុសបច្ចេកទេសនៅក្នុងកម្មវិធី WhatsApp ដែលអាចឱ្យជនអនាមិកលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។
ជនអនាមិក ប្រើវិធីហៅទូរសព្ទចូលតាមកម្មវិធី WhatsApp របស់អ្នកប្រើទូទៅ រួចក៏បញ្ចូលកម្មវិធីសម្រាប់លួចយកទិន្នន័យនោះ ដែលគេជឿថាជាកម្មវិធីមកពីក្រុមហ៊ុន NSO Group។
ដូចនេះ ដើម្បីទប់ស្កាត់ពីការលួចយកទិន្នន័យនេះ លោកអ្នកត្រូវតែធ្វើការ update កម្មវិធី WhatsApp ទៅ version ចុងក្រោយបង្អស់ (v2.19.51 សម្រាប់ iPhone និង v2.19.134 សម្រាប់ Android) ដែលបានដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុននេះ៕