ហ្គេមថ្មីមួយទៀតប្រភេទដូចគ្នាទៅនឹង PUBG ឈ្មោះ “Game of Peace” កំពុងតែល្បីល្បាញខ្លាំងនៅចិន។ ហ្គេមនេះទទួលបានការគាំទ្រលើសលប់ គ្រាន់តែបើកឲ្យដោនឡូតតែ ៣ ថ្ងៃដំបូង ហ្គេមនោះហក់ឡើងលេខ ១ លើ App Store ។
កំណើនប្រជាប្រិយភាពនៃហ្គេមថ្មី ជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent អាចទទួលបានចំណូលដល់ទៅ ១៤ លានដុល្លារអាមេរិកតែមួយពព្រិចភ្នែក។
បើគិតលើទីផ្សារប្រទេសដែលធំមហិមានេះ (អ្នកលេងហ្គេមអនឡាញលើស ៦០០ លាននាក់) ចំនួនទឹកលុយប៉ុណ្ណោះមិនជាធំណាស់ណាទេ ក៏ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍គឺ ក្រុមហ៊ុនមិនអាចទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលក្នុងការយកកម្រៃផ្នែកផ្សេងៗពីហ្គេមនេះ បានដូចមុនទៀតឡើយ ក៏ដោយសារតែរដ្ឋាភិបាលចិនកំណត់ច្បាប់តឹងរឹងខ្លាំង។
Tencent ក៏បានអនុញ្ញាតឲ្យអ្នកលេងផ្ទេរតួអង្គពី PUBG Mobile ទៅ Heping Jingying ឬ Game of Peace បានផងដែរ ហើយអ្នកវិភាគមួយរូបនិយាយថាហ្គេមថ្មីនេះ មានរបៀបលេងស្រដៀងនឹង PUBG ខ្លាំងបំផុត៕