Huawei ត្រូវរារាំងក្នុងការធ្វើបច្ចុប្បន្នភាពទៅលើ Google Update: តើអ្នកត្រូវដឹងអ្វីខ្លះបើអ្នកជាអ្នកប្រើប្រាស់ស្មាតហ្វូន Huawei ឬ Honor?

0

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែប្រកាសថាខ្លួននឹងធ្វើការបញ្ឈប់នូវការផ្គត់ផ្គង់នូវសេវាកម្ម Software និង Hardware សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិននោះដើម្បីអនុវត្តទៅតាមបទបញ្ជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

សម្រាប់ស្មាតហ្វូនស៊េរីថ្មីនាពេលខាងមុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលដំណើរការនៅលើ Android នឹងមិនអាចចូលទៅដំណើរការនៅលើសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Google ទៀតនោះទេដូចជា Google Play Store, Gmail និង YouTube apps ។

ក្រោយមកក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកដូចជា Intel, Qualcomm, Xilinx និង Broadcom នឹងបញ្ឈប់នូវការផ្គត់ផ្គង់ទៅលើសមាសភាគផ្នែក Hardware របស់ខ្លួនទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទៀតនោះទេ។

សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងរយៈពេល ៩០ ថ្ងៃនេះនៅតែអាចធ្វើការប្រើប្រាស់នៅលើ Google Apps និងសេវាកម្មជាច្រើនដូចជា Google Maps, Gmail និង YouTube ។ អ្នកនៅតែអាចប្រើប្រាស់ Google Play Store និងទទួលនូវសុវត្ថិភាព និង software updates សម្រាប់កម្មវិធី Google apps និងសេវាកម្មជាច្រើនទៀត។

សម្រាប់ Google apps និង services នេះនឹងមិនអាចប្រើប្រាស់នៅលើស្មាតហ្វូននាពេលអនាគតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះទេដោយសារតែនេះគឺជាការហាមប្រាមរបស់សហរដ្ឋអាមេរិក។ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន សេវាកម្មនេះមិនអាចដំណើរការបាននោះទេហើយវាជំនួសដោយកម្មវិធី Baidu និង Tencent ៕

ប្រភព៖ https://www.straitstimes.com/tech/huawei-banned-from-google-updates-what-you-need-to-know-about-the-ban

 

LEAVE A REPLY

Please enter your comment!
Please enter your name here