ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកំពុងកើតឡើងនៅជិតចំណុចកណ្តាលនៃរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី។ សារព័ត៌មានដកស្រង់សម្តីពីមន្ត្រី និងប្រជាពលរដ្ឋថាកម្លាំងយោធារបស់មេបញ្ជាការ Khalifa Haftar កំពុងច្បាំងដណ្តើមអំណាច។
កងទ័ពជាតិលីប៊ី (LNA) បង្កើតការវាយលុកមួយនៅខែមុនដើម្បីដណ្តើមយកក្រុងទ្រីប៉ូលីចេញពីកងជីវពលដែលចងសម្ព័ន្ធភាពជាមួយរដ្ឋា ភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
លោក Saraj al-Majbri ជំនួយការប្រធានបុគ្គលិករបស់ LNA មានប្រសាសន៍នៅថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនទទួលជោគជ័យនៅក្នុងតំបន់ Salah al-Deen មានចម្ងាយពីរ ឬបីគីឡូម៉ែត្រពីកណ្តាលទីក្រុង។
អ្នកស្រុកនិយាយថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកើតឡើងតាមបណ្តោយផ្លូវយុទ្ធសាស្ត្រភ្ជាប់រដ្ឋធានីជាមួយអាកាសយានដ្ឋានអន្តរជាតិដែលផ្លូវនោះមិនដំណើរការតាំងពីឆ្នាំ២០១៤។