5G នឹង​ពង្រីក​កម្មវិធី​បន្ថែម សម្រាប់​បច្ចេកវិទ្យា​ផ្ទុក​ទិន្នន័យ​ធំ

0

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា5G និងទិន្នន័យធំៗ កំពុងត្រូវបានបង្ហាញនៅឯពិព័រណ៍ឧស្សាហកម្មទិន្នន័យអន្ដរជាតិចិន ដែលកំពុងដំណើរការ នៅខេត្ត Guizhou ទីក្រុង Guiyang ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

កម្មវិធី និងបច្ចេកវិទ្យាទិន្នន័យដ៏ធំ ត្រូវបានដាក់បង្ហាញ។ អ្នកជំនាញ ជឿជាក់ថា នៅថ្ងៃអនាគត បច្ចេកវិទ្យា 5G នឹងត្រូវបានប្រើប្រាស់យ៉ាងទូលាយ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដូចជាការបើកបរស្វយប្រវត្តិ និងការព្យាបាលវេជ្ជសាស្រ្តចល័ត នៅពេលអនាគត។ ពិព័រណ៍នេះបានទាក់ទាញអ្នកចូលរួមប្រមាណជាង ២០០០នាក់ និងសហគ្រាសចំនួន ៤៤៨នាក់ មកពី៥៩តំបន់ និងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here