បណ្តាញសង្គមអាមេរិក Snapchat រងការចោទប្រកាន់ថា បានលួចមើលព័ត៌មានឯកជននៃអ្នកប្រើប្រាស់!

0

ស្ថាប័នជាច្រើននៅក្នុងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមអាមេរិក Snap ត្រូវបានគេរាយការណ៍ថា បានបង្កើត និងប្រើប្រាស់កម្មវិធី ដែលអាចចូលអានទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ខណៈបុគ្គលិកជាច្រើនរបស់ ក្រុមហ៊ុនមួយនេះបានរំលោភលើសិទ្ធិឯកជន តាមរយៈការតាមដានអ្នកប្រើប្រាស់កម្មវិធី Snapchat។ នេះបើតាមទស្សនាវាដ្ដី Vice ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

ទស្សនាវដ្ដី Vice ផ្អែកលើប្រភពដែលទទួលបានឱ្យដឹងទៀតថា បុគ្គលិក Snapchat តាមដានអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចូលអានទិន្នន័យក្នុងនោះមានដូចជា ព័ត៌មានពាក់ព័ន្ធទីតាំង ការរក្សាទុកសារផ្ទាល់ខ្លួននៅលើ Snapchat ព័ត៌មានឯកជន លេខទូរស័ព្ទ និងអាស័យដ្ឋាន សារអេឡិចត្រូនិច ឬ E-mail ជាដើម។ ប៉ុន្តែខាងក្រុមហ៊ុន Snap មិនបានបញ្ជាក់អ្វីលម្អិតឡើយ ដោយគ្រាន់តែថាខ្លួនកំពុងស៊ើបអង្កេត។

គួរបញ្ជាក់ថា កម្មវីធីដែលគេប្រើចូលអានសាររបស់អ្នកប្រើប្រាស់ Snapchat មានឈ្មោះថា SnapLion ដែលអាចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ក្នុងករណីមានការស្នើសុំណាមួយពីអាជ្ញាធរអនុវត្តច្បាប់។ មិនទាន់មានប្រតិកម្មណាមួយធំ​ដុំពីសំណាក់អ្នកប្រើប្រាស់ទាំងជិត ២០០លាននាក់ជាប្រចាំថ្ងៃរបស់ Snapchat នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here