អ៊ីម៉ែលបន្លំក្លែងបន្លំគេហទំព័រធនាគារ ANZ តាមអ៊ីនធឺរណិតដើម្បីបញ្ឆោតអតិថិជនអោយប្រគល់ព័ត៌មានលំអិតអំពីធនាគារ។ អ៊ីម៉ែលត្រូវគេផ្ញើជាមួយប្រធានបទដែលមានចំណងជើងថា: “ដំបូន្មានទូទាត់ប្រាក់ BPAY ដែលជោគជ័យ”(“Successful BPAY Payment Advice”)។ ធនាគារអូស្ត្រាលី និងនូវែលសេឡង់ (ANZ) កំពុងព្រមានដល់អតិថិជនរបស់ខ្លួនអំពីការលួចបន្លំថ្មីដែលមានគោលបំណងលួចព័ត៌មានលំអិតរបស់ធនាគារ។
តើអ្វីទៅជាការបន្លំ?
អ៊ីម៉ែលក្លែងបន្លំក្លែងបន្លំគេហទំព័រធនាគារ ANZ តាមអ៊ីនធឺរណិតដើម្បីបញ្ឆោតអតិថិជនឱ្យប្រគល់ព័ត៌មានលំអិតអំពីធនាគារ។ ព័ត៌មាននោះរាប់បញ្ចូលទាំងឈ្មោះអ្នកប្រើ ពាក្យសម្ងាត់និងចម្លើយចំពោះសំណួរសម្ងាត់។
តើវាដំណើរការយ៉ាងដូចម្តេច?
យោងតាមប្រភពព័ត៌មានពី MailGuard ម៉ែលនេះត្រូវផ្ញើជាមួយប្រធានបទដែលមានចំណងជើងថា: “ដំបូន្មានការទូទាត់ប្រាក់ BPAY ដែលជោគជ័យ”។ វាផ្តល់ព័ត៌មានដល់អតិថិជនអំពីប្រតិបត្តិការដែលទទួលជោគជ័យដោយរាប់បញ្ចូលទាំងព័ត៌មានលំអិតទាក់ទងនឹងការបង់ប្រាក់ដូចជា លេខកូដអតិថិជន ចំនួនទឹកប្រាក់ទូទាត់ និងកាលបរិច្ឆេទទូទាត់។
ក្រោយមកអ្នកទទួលត្រូវគេសួរដើម្បីផ្ទៀងផ្ទាត់ ឬធ្វើបច្ចុប្បន្នភាពលើ សម័យគណនីនិងធ្វើប្រតិបត្តិការរបស់ពួកគេដោយការមើលតំណ (link ) ដែលផ្តល់នៅក្នុងអ៊ីម៉ែល។ នៅពេលដែលអ្នកប្រើចុចលើតំណនោះពួកគេត្រូវជនបោកប្រាស់បញ្ជូនបន្តទៅគេហទំព័រក្លែងក្លាយរបស់ធនាគារ ANZ ។ នៅពេលបញ្ចូលពត៌មានលំអិតចូលទៅក្នុងតំណ អ្នកប្រើប្រាស់ត្រូវគេប្ដូរទៅទំព័រក្លែងបន្លំគណនី ដែលមានសំណួររារាំងចំនួន ៣ដែលជនរងគ្រោះត្រូវឆ្លើយ។ នៅពេលដែលអ្នកប្រើប្រាស់ឆ្លើយគ្រប់សំណួរទាំង ៣ ពួកគេត្រូវប្រព័ន្ធបន្លំប្រាប់ថា ចម្លើយរបស់ពួកគេមិនត្រឹមត្រូវ។
តើវាមានគោលបំណងអ្វី?
គោលបំណងតែមួយគត់នៃការបន្លំគឺដើម្បីប្រមូលព័ត៌មានបញ្ជាក់អត្តសញ្ញាណចូលរបស់អតិថិជនរបស់ធនាគារ ANZ។ តាមរយៈការវាយបញ្ចូលលេខគណី និងពាក្យសម្ងាត់របស់អ្នកនោះ មានន័យថា អ្នកកំពុងប្រគល់ព័ត៌មានគណនីប្រកាន់ក្រុម cybercriminals។ ប្រសិនបើអ្នកប្រាប់ព័ត៌មានលម្អិតពីសំណួរនិងចម្លើយរបស់អ្នកទៅកាន់ជនបោកប្រាស់នោះជាការអនុញ្ញាតឱ្យសកម្មភាពក្លែងបន្លំផ្សេងទៀតដូចជាមានការហៅពួកគេត្រឡប់មកវិញ និងព្យាយាមចូលគណណីរបស់អ្នក នេះយោងតាមប្រភព “MailGuard និយាយក្នុងរបាយការណ៍របស់ខ្លួន។
តើធ្វើដូចម្តេចដើម្បីរក្សាសុវត្ថិភាព?
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីរក្សាសុវត្ថិភាពពីការបោកប្រាស់បែបនោះ៖
- អ្នកមិនត្រូវចុចលើតំណដែលភ្ជាប់មកជាមួយម៉ែលដើម្បីចូលទស្សនាគេហទំព័រទេ។ •តែងតែបញ្ចូល URL នៅក្នុងរបាអាសយដ្ឋានដើម្បីទស្សនាវេបសាយផ្លូវការ។
- កុំចែកចាយព័ត៌មានផ្ទាល់ខ្លួន ឬធនាគាររបស់អ្នកតាមអ៊ីម៉ែល។
ប្រភពព័ត៌មាន៖