អ្នកនយោបាយអៀរឡង់ពាក់អាវយឺតគាំទ្រស្ថាបនិកវីគីលីក (WikiLeaks)

0

អ្នកនយោបាយឯករាជ្យអៀរឡង់ឈ្មោះ Clare Daly បង្ហាញការគាំទ្រលើស្ថាបនិក WikiLeaks លោក Julian Assange ក្នុងអំឡុងពេលរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅអ៊ឺរ៉ុបកាលពីថ្ងៃចន្ទជាកន្លែងដែលលោកស្រីឈ្នះកៅអីនៅក្នុងសភាអ៊ឺរ៉ុប។លោកស្រី Daly ពាក់អាវយឺតដោយសរសេរថា “Free Assange” នៅពេលគាត់រង់ចាំការរាប់សន្លឹកឆ្នោត បន្ទាប់ពីការការរាប់សន្លឹកឆ្នោតអៀរឡង់ត្រូវប្រកាសក្លាយជា MEP (សមាជិកនៃសភាអឺរ៉ុប) ជាលើកដំបូង។

លោកស្រី Daly បង្ហាញពីការគាំទ្ររបស់គាត់ចំពោះលោក Assange ហើយពាក់អាវដូចគ្នានេះនៅក្នុងវីដេអូយុទ្ធនាការមួយកាលថ្ងៃទី ២៤ ខែឧសភា។

លោកស្រី Daly ក៏ជួបជាមួយលោក Assange ក្នុងឆ្នាំ ២០១៣ ផងដែរខណៈពេលដែលគាត់នៅស្ថានទូតអេក្វាឌ័រនៅទីក្រុងឡុង។ លោករស់នៅទីនោះអស់រយៈពេល ៧ ឆ្នាំមុនពេលត្រូវចាប់ខ្លួនដោយប៉ូលីសចក្រភពអង់គ្លេសហើយត្រូវដាក់គុកនៅក្នុងខែមេសា។ គាត់កំពុងរង់ចាំការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១៧ ករណីរួមទាំងការរំលោភលើច្បាប់ចារកម្មសម្រាប់តួនាទីរបស់គាត់ក្នុងការបោះពុម្ភកំណត់ហេតុសង្គ្រាមអាមេរិករបស់រដ្ឋាភិបាលនិងឯកសារផ្សេងទៀត។

ប្រភព ៖

https://www.rt.com/news/460484-clare-daly-elected-free-assange/

LEAVE A REPLY

Please enter your comment!
Please enter your name here