សារព័ត៌មានក្នុងស្រុករបស់ចិន South China Morning Post បានចេញផ្សាយថា អតិថិជនចិនមួយចំនួនមានអារម្មណ៍ថាអាម៉ាស់មុខចំពោះការប្រើប្រាស់ iPhone ក្នុងទឹកដីប្រទេសចិន។
លោក Sam Li ដែលជាបុគ្គលិកនៅក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋ បានប្ដូរពី Apple ទៅប្រើ Huawei វិញ និងបាននិយាយថា ៖ “មានអារម្មណ៍ថាអាម៉ាស់មុខនៅពេលទាញ iPhone ចេញពីហោប៉ៅពេលបច្ចុប្បន្ននេះ ខណៈដែលប្រធានក្រុមហ៊ុនគ្រប់រូបប្រើប្រាស់ Huawei”។
“ប្ដូរប្រើ Huawei វិញ! ស្អប់ពួកលាក់ពុកទាំងនោះ”។ នេះជាសម្ដីស្ថាបនិកក្រុមហ៊ុន E-Commerce ម្នាក់នៅចិន។ ចំណែកបុរសដែលមិនបង្ហាញអត្តសញ្ញាណម្នាក់បាននិយាយដែរថា យុគសម័យ 5G មកដល់ហើយ Huawei មានបច្ចេកវិទ្យាដែលឈានមុខជាង Apple។
អ្នកវិភាគប្រចាំក្រុមហ៊ុន IDC ឈ្មោះ Kiranjeet Kaur បានលើកឡើងថា ចិត្តស្រឡាញ់របស់អតិថិជនចិនមានសម្រាប់ Huawei មានតែបន្តកើនឡើងប៉ុណ្ណោះ ចំពោះការហាមឃាត់របស់អាមេរិកលើកនេះ៕