Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយមួយដែលរៀបរាប់លម្អិតថាចន្លោះពីខែតុលាឆ្នាំ ២០១៨ ដល់ខែមីនាឆ្នាំ ២០១៩ មាន Post និងគណនីចំនួនប៉ុន្មាន ត្រូវបានបោសសម្អាតពីបណ្ដាញរបស់ខ្លួន។
ក្នុងអំឡុងពេល ៦ ខែនេះ Facebook បានលុបចេញនូវគណនីក្លែងក្លាយជាង ៣ ពាន់លានគណនី ជាចំនួនច្រើនបំផុតមួយ។ ការកើនឡើងនៃចំនួនគណនីក្លែងក្លាយនេះក៏ដោយសារមានជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រស្វ័យប្រវត្តិមួយ ដើម្បីបង្កើតគណនីក្លែងក្លាយក្នុងទ្រង់ទ្រាយធំ។
ប៉ុន្តែ Facebook បានប្រទះឃើញ និងលុបចេញភ្លាមៗក្នុងពេលត្រឹមតែប៉ុន្មាននាទី មុននឹងគណនីក្លែងក្លាយទាំងនោះ មានឱកាសបំពុលលើបណ្ដាញខ្លួន។ Facebook បានឲ្យដឹងដែរថា ៥% នៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ សុទ្ធសឹងជាគណនីក្លែងក្លាយទាំងអស់៕
