Google បានសម្រេចបិទសេវាកម្ម Gmail មួយរយៈ ក្នុងទីក្រុង Baltimore ជាក្រុងធំមួយនៅរដ្ឋ Maryland សហរដ្ឋអាមេរិក។
មេរោគបណ្ដាញអ៊ិនធើណិតមួយឈ្មោះថា ransomware attack បានវាយប្រហារលើប្រព័ន្ធគ្រប់គ្រងរដ្ឋនោះទាំងមូល រួមទាំងសេវាកម្ម Gmail របស់ Google ប្រព័ន្ធគ្រប់គ្រងការបង់ថ្លៃទឹកនិងភ្លើង និងដំណើរការចរចរណ៍កាសអេឡិចត្រូនិច Bitcoins ថែមទៀតផង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ Google មកចុះធ្វើអន្តរាគមន៍ដោយបិទប្រព័ន្ធមួយរយៈសិន ដោយសន្យាថានឹងជួសជុលឡើងវិញអាចនឹងប្រើពេលដល់ ១ ខែឯណោះ។
អ្នកនាំពាក្យជាន់ខ្ពស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ក៏បានឲ្យថា យើងកំពុងខិតខំពង្រឹងប្រព័ន្ធសុវត្ថិភាពលើសេវាកម្ម Gmail ក៏ដូចជាកំពុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរស់នៅទីក្រុងដ៏ធំនេះផងដែរ។
សូមបញ្ជាក់ដែរថា មកទល់ពេលនេះ ប្រព័ន្ធផ្សេងៗបានដោះស្រាយរួចហើយ ក៏ប៉ុន្តែវិបសាយផ្តល់ព័ត៌មានសាធារណៈរបស់អាជ្ញាធរទីក្រុងនោះ នៅមិនទាន់អាចទទួលសារ ឬផ្ញើរសារឲ្យអ្នកប្រើប្រាស់ចូលទៅបាននោះទេ៕