ByteDance ឬ Beijing ByteDance Technology Co Ltd ជាក្រុមហ៊ុនដែលបានបង្កើតកម្មវិធីវីដេអូខ្លីដ៏ពេញនិយម TikTok ត្រូវបានគេដឹងថា គ្រោងនឹងផលិតស្មាតហ្វូនថ្មីមួយដោយខ្លួនឯង។
នាយកប្រតិបត្តិ TikTok លោក Zhang Yiming បានឲ្យដឹងថា វាជាក្ដីស្រមៃដ៏សែនឆ្ងាយរបស់យើង ដែលចង់បង្កើតឧបករណ៍ផ្ទាល់ខ្លួន។ យើងដឹងថាវាពិបាកទៅរួច តែឥឡូវនេះវានៅជិតក្ដីស្រមៃនោះកាន់តែកៀកហើយ។
ទោះជាយ៉ាងណា រូបរាងស្មាតហ្វូន និងទីតាំងត្រូវប្រកាសចេញផ្លូវការនៅមិនទាន់ដឹងនៅឡើយទេ ក៏ប៉ុន្តែយោងតាមប្រភពព័ត៌មានជិតស្និទ្ធរាយការណ៍ថា TikTok បានស្នើសុំប័ណ្ណប៉ាតង់ស្មាតហ្វូនរួចរាល់ហើយ។ ដូចនេះ រូបរាងស្មាតហ្វូន TikTok បែបម៉េច សូមរង់ចាំមើលទាំងអស់គ្នា៕