សូមប្រយ័ត្ន! ស្មាតហ្វូន Huawei ជាច្រើនគាំងបើកលែងចេញក្រោយអាប់ដេត System

0

តាមការចុះផ្សាយរបស់សារព័ត៌មាន AsiaTimes អោយដឹងថា សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei ជាច្រើននាក់នៅក្នុងទីក្រុងហុងកុងពេលនេះបង្ហាញអំពីការខកចិត្តនៅពេលដែលស្មាតហ្វូនរបស់ពួកគេបើកលែងចេញបន្ទាប់ពីធ្វើការអាប់ដេតទៅលើប្រព័ន្ធ System កាលពីថ្ងៃពុធសប្តាហ៍មុននេះ។

អ្នកប្រើប្រាស់ស្មាតហ្វូន Huawei ច្រើនជាង ៣០ នាក់ប្រញាប់ទៅកាន់ផ្នែកមជ្ឈមណ្ឌលសេវាអិតិថនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះនៅក្នុង Kowloon ដើម្បីស្នើសុំអោយជួយស្រោចស្រង់ស្មាតហ្វូនរបស់ពួកគេត្រឡប់មកវិញ។ Sing Pao រាយការណ៍ថា មិនថាម៉ូដែល Huawei ណាក៏ដោយអោយតែធ្វើការអាប់ដេត System ហើយគឺបើកលែងចេញហើយ។

នេះប្រហែលជាលទ្ធផលបន្ទាប់ពីប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកហាមប្រាមទៅលើឧបករណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅលើបណ្តាញ Networks របស់សហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខជាតិ ហើយក្រុមហ៊ុនបង្កើត Software ដូចជា Google និង Microsoft ក៏កាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ផងដែរ។

Apple Daily រាយការណ៍ថា អ្នកប្រើប្រាស់ម្នាក់និយាយថា ស្មាតហ្វូន Huawei Mate 9 ប្តូរទៅកាន់ “recovery mode” នៅពេលដែលនាងបើកស្មាតហ្វូននេះ។ នាងពិតជាមានអារម្មណ៍ខកចិត្ត និងខឹងយ៉ាងខ្លាំងបន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុន Huawei ប្រាប់នាងអោយធ្វើការ Reset ស្មាតហ្វូននេះទៅកាន់ Factory Settings ដែលមានន័យថារាល់ទិន្នន័យទាំងអស់ដែលរក្សាទុកនៅលើស្មាតហ្វូននេះនឹងត្រូវលុបចោលនោះ។

អ្នកប្រើប្រាស់មួយចំនួននិយាយថា ពួកគេនឹងពិចារណាក្នុងការទិញស្មាតហ្វូនម៉ាកយីហោផ្សេងប្រសិនបើបញ្ហានេះមិនអាចដោះស្រាយបាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា ក្រុមហ៊ុនកំពុងតែស៊ើបទៅលើបញ្ហានេះ៕

ប្រភព៖ https://www.asiatimes.com/2019/05/article/huawei-phones-crash-in-hk-after-system-updates/?fbclid=IwAR16lotb7lvHZ7pPXr4fQr0cCOaGvjwsjU_fMzokQPZQnXxL1eWLYrF2Nw0

LEAVE A REPLY

Please enter your comment!
Please enter your name here